ភ្នំពេញ៖ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត ត្រូវបានប្រកាឱ្យចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៦ស្អែកនេះ ខណៈលោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ត្រូវផ្ទេឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពតវិញ។
ជាមួយគ្នានេះ លោកស្រី គឹម សុធារី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាល ស្រុកជុំគិរី ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពត។នេះបើយោងតាមអនុក្រឹត្យលេខ ១៨២. អនក្រតត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ រាជរដ្ឋាភិបាល បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ សិរី នាគ
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានលម្អិត៖


