Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​៖​ ក្រៅពីសមិទ្ធផលដែលសម្រេចបាន​នាពេលកន្លងមក ការងារបន្ទាប់ដែល​ក្រសួងរៀបចំដែនដី ត្រូវងាកមកគិតគូរគឺការរៀបចំក្រុង និងទីប្រជុំជនឱ្យបានច្រើន និងការងារអាទិភាពផ្សេងទៀត ដើម្បីចូលរួមកសាងកម្ពុជា
    ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​៖​ ក្រៅពីសមិទ្ធផលដែលសម្រេចបាន​នាពេលកន្លងមក ការងារបន្ទាប់ដែល​ក្រសួងរៀបចំដែនដី ត្រូវងាកមកគិតគូរគឺការរៀបចំក្រុង និងទីប្រជុំជនឱ្យបានច្រើន និងការងារអាទិភាពផ្សេងទៀត ដើម្បីចូលរួមកសាងកម្ពុជា

    SRN TVBy SRN TVDecember 3, 2025No Comments2 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ​៖​ លោក​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ​នគរូបនីយកម្ម​ និង​សំណង់​ បានថ្លែង​ថា​ ក្រៅពីសមិទ្ធផលដែលសម្រេចបាន​នាពេលកន្លងមក ការងារបន្ទាប់ដែល​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវងាកមកគិតគូរគឺការរៀបចំក្រុង និងទីប្រជុំជនឱ្យបានច្រើន និងការងារអាទិភាពផ្សេងទៀត ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានខឿនសេដ្ឋកិច្ចនិងខឿនការពារជាតិរឹងមាំ ខ្លួនទីពឹងខ្លួន និងឯករាជ្យម្ចាស់ការ ខណៈស្ថានភាពពិភពលោកប្រែប្រួលឥតឈប់ឈរ។

    ជាមួយគ្នានោះ​ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ណែនាំពីទិសដៅការងារបន្តដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់ រួមមាន៖
    – ធានាដំណើរការស្ថាប័ន ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាប្រព័ន្ធ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
    – គិតគូរ និងផ្តល់ឱកាសដល់មន្ត្រី បង្កលក្ខណៈងាយស្រួលឱ្យគាត់អាចបំពេញការងារបាន លើកតម្កើងអ្នកដែលខំប្រឹងប្រែងធ្វើការ។
    – ការងារសុរិយោដី៖ ជំរុញច្បាប់គ្រប់គ្រង​ការវាស់វែង​និងការផលិត​ផែនទី ព្រោះក្រសួងនឹងក្លាយជាអង្គភាពដែលត្រូវរៀបចំផែនទីផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
    – តំបន់បឹងទន្លេសាប ៖ ជំរុញការធ្វើវារីវប្បកម្ម និងគិតគូរអ្វីដែលត្រូវធ្វើទៅមុខទៀត ក្រៅពីស្រូវនិងដំណាំដទៃទៀត។
    – តំបន់បេតិកភណ្ឌពិភពលោកអង្គរ៖ ជាប្រភពចំណូលកម្ពុជា ដូច្នេះត្រូវរក្សាមរតកដូនតាផង និងធានាថាប្រជាជននៅអង្គរទទួលបានប្រយោជន៍ពីអង្គរ និងហៅខ្លួនឯងថាអ្នកស្រុកអង្គរ ហើយចូលរួមថែរក្សាការពារអង្គរ។
    – ការងាររៀបចំដែនដី៖ ជំរុញការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការនៃការប្រើប្រាស់ដី នៅទូទាំងប្រទេស ដែលជាមុខងារចម្បងក្នុងការរៀបចំដែន​ដី ហើយផ្អែកលើមូលដ្ឋាននេះ អភិបាលរាជធានី-ខេត្ត នឹងអាចឯករាជ្យម្ចាស់ការដឹកនាំរៀបចំ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចនៅរាជធានី-ខេត្តរបស់ខ្លួន ដោយក្រសួងនឹងគាំទ្រផ្នែកបច្ចេកទេសបន្ថែម។
    – ការរៀបចំក្រុង និងទីប្រជុំជន៖ ផ្តោតលើការរៀបចំភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យទីក្រុងជាទីក្រុងស្រួលរស់នៅ។
    – ការងារលំនៅឋាន៖ មិនមែនផ្តោតតែលើផ្ទះ និងស្ថាបត្យកម្មប៉ុណ្ណោះទេ តែជាកន្លែងបណ្តុះនូវទំនាក់ទំនង ឥរិយាបថល្អប្រពៃ​ ប្រពៃណី ទំនៀមទម្លាប់ល្អ​ សិល្បៈ និងវិទ្យាសាស្ត្រ ក្នុងសង្គមជាតិ។
    – គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច៖ ប្រែក្លាយពីគម្រោង​សម្បទានដីសង្គមកិច្ច ទៅជាគោលនយោបាយសម្បទាន​ដេីម្បីសង្គមកិច្ចនិងសេដ្ឋកិច្ច ដោយជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ននិងផ្តល់សេវា​ចាំបាច់ ដេីម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន។
    – ការងារសំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ដែលសំណង់មិនមែនគ្រាន់តែផ្តោតលើសំណង់អគារ តែជាវិស័យដើម្បីធានានូវការផ្តល់ការងារធ្វើ ចំណូល និងកំណើន​និងដំណើរការសេដ្ឋកិច្ចរួមរបស់កម្ពុជា។
    – បន្តការអប់រំ​ផ្សព្វផ្សាយអំពីសកម្មភាព និងការងារក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដេីម្បីជំរុញការចូលរួម។
    – ការងារមូលដ្ឋាន៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) គួរផ្តោតលើសហគមន៍ ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា។
    – ការងារជាមួយវិស័យឯកជន៖ ត្រូវងាក​មកគិតគូរបន្ថែមលើឧស្សាហកម្មប្រាក់កម្ចី ក្នុងអត្រាការប្រាក់ប្រកួតប្រជែង ដើម្បីប្រែសង្គមនិងសេដ្ឋកិច្ច។
    – ឧស្សាហកម្មតុបតែងលម្អ៖ ជាការងារត្រូវធ្វើនិងថែរក្សានូវដង្ហើមសេដ្ឋកិច្ច។

    គួរជម្រាបជូនថា​ ការមានប្រសាសន៍បែបនេះ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ​២០២៥ថ្មីៗនេះ​ នាទីស្តីការក្រសួង៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”