Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ប្រមុខក្រសួងមហាផ្ទៃ ៖ ត្រូវបន្តផ្តល់អាទិភាពដល់ស្ត្រី ក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្ត ក្នុងវិស័យសាធារណៈ
    ព័ត៌មានជាតិ

    ប្រមុខក្រសួងមហាផ្ទៃ ៖ ត្រូវបន្តផ្តល់អាទិភាពដល់ស្ត្រី ក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្ត ក្នុងវិស័យសាធារណៈ

    SRN TVBy SRN TVMarch 6, 2026No Comments11 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ លោកឧបនាយរដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ត្រូវបន្តផ្តល់អាទិភាពដល់ស្ត្រី ក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្តក្នុងវិស័យសាធារណៈ ព្រោះការផ្តល់តម្លៃដល់ស្ត្រី មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុអភិវឌ្ឍន៍សង្គមជាតិ។

    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយរដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។

    ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គុណតម្លៃរបស់ស្ត្រី គឺជាគុណដែលមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបានឡើយ ដោយស្ត្រីបានលះបង់គ្រប់បែបយ៉ាង តាំងពីកម្លាំងកាយចិត្ត រហូតដល់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជ្រោមជ្រែងគ្រួសារ និងសង្គមជាតិ ដោយមិនគិតពីការនឿយហត់។

    ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន គប្បីបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្រ្តី ដែលកំពុងបំពេញការងារ ឱ្យកាន់តែមានឱកាសទូលំទូលាយក្នុងការបញ្ចេញសមត្ថភាព និងចំណេះដឹង និងត្រូវបន្តផ្តល់អាទិភាពដល់ស្ត្រី ក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្តក្នុងវិស័យសាធារណៈ ព្រោះការផ្តល់តម្លៃដល់ស្ត្រី មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយបរិយាបន្ន និងចីរភាព៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”