រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានឆ្លើយតបសំណើរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយលោកអះអាងថា និតិវិធីនេះ ត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថៃថ្មី ចូលកាន់អំណាចសិន។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ លោក Sihasak និយាយថា កិច្ចពិភាក្សាគឺដំណើរការទៅបាន លុះត្រារដ្ឋាភិបាលថ្មីទទួលបានអំណាចនិងបង្ហាញជំហរច្បាស់លាស់។
កាលពីខែមុន ក្រសួងការបរទេសថៃ ក៏អះអាងដែរថា ខ្លួនត្រូវការពេលវេលាដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងជាមុនសិន មុនចាប់ផ្តើមចរចា JBC ដែលនឹងអនុញ្ញាតឲ្យភាគីទាំងពីរឯកភាពគ្នាឆ្ពោះទៅរកការបោះបង្គោលព្រំដែនគោក ស្របតាមកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរសម្រេចបាន៕
ប្រភព៖ Bangkok Post

