ខេត្តព្រះសីហនុ÷យោងតាមឯកសារបែកធ្លាយដែលអង្គភាពយើងទទួលបានថ្មីៗនេះគឺជាគំនួសប្លង់ដីព្រៃរដ្ឋដែលមានទំហំ៥៤១អា ស្ថិតនៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានចុះហត្ថលេខាដោយលោកមេភូមិ ពុំ ពុធ និងលោកមេឃុំ ម៉េង ជួ កាពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
យ៉ាងណាមិញនៅក្នុងគំនួនបង្ហាញទីតាំងដីនិងទ្រង់ទ្រាយដីនោះមិនបានបញ្ជាក់ពីម្ចាស់កម្មសិទ្ធដីនោះទេ ប៉ុន្តែបែជាមានដាក់ថាលក់ទៅអោយឈ្មោះ ចិន ផល្លី និងឈ្មោះ ផុន ធារិទ្ធ ទៅវិញ នេះបញ្ជាក់ឲ្យឃើញថាគេសង្ស័យគំនួសបង្ហាញទីតាំងដីនេះមិនប្រក្រតីឡើយ។ ហើយមហាជនកំពុងតែឆ្ងល់ថាតើមូលហេតុអ្វីបានជាលោកមេភូមិ ពុំ ពុធ និងលោកមេឃុំ ម៉េង ជួ សំអាងលើឯកសារខ្លះបានជាហ៊ានចុះហត្ថលេខាលើគំនួនបង្ហាញទីតាំងដីរបស់រដ្ឋជាច្រើនហិកតាឲ្យទៅឈ្មោះ ចិន ផល្លី និង ឈ្មោះ ផុន ធារិទ្ធទាំងបំពានច្បាប់បែបនេះ? ឬមួយក៏លោកទាំងពីសុខចិត្តបំពានច្បាប់ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនទើបធ្វើបែបនេះ។ សូមលោកអភិបាលស្រុកកំពង់សិលានិងលោកអភិបាលខេត្តព្រះសីហនុជួយពិនិត្យមើលលោកមេភូមិនិងលោកមេឃុំ ម៉េង ជួ នេះផង។
សូមបញ្ជាក់ជូនថាបើតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានឃុំបានឲ្យដឹងថាគំនូសទីតាំងបង្ហាញប្លង់ដីខាងលើនេះគឺស្ថិតនៅក្នុងដីភ្នំក្រវាញដែលជាដីរបស់រដ្ឋ។ដូច្នេះហើយហេតុអ្វីបានជាលោកមេឃុំនិងលោកមេភូមិទាំងពីររូបខាងលើហ៊ានចុះហត្ថលេខាហើយបានបោះត្រាលក្រហមក្រឡែតដោយមិនខ្លាចញញើតនិងផ្លូវច្បាប់ទាល់តែសោះបែបនេះ តើព្រោះអ្វី…. ?
សូមជម្រាបជូនថាពាក់ព័ន្ធនិងករណីខាងលើលោកស្មៀនឃុំអូរបាក់រទេះបានផ្ញើលិខិមោឃៈភាពមួយច្បាប់ដែលបានបញ្ជាក់នៅលើលិខិតទិញលក់ដីធ្លីទីតាំងបង្ហាញគំនួសប្លងដីមួយចំនួនដែលជាដីរបស់រដ្ឋស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលាទាំងអស់ចំពោះការចុះហត្ថលេខារបស់លោកមេឃុំ ម៉េង ជួ ។
ពាក់ព័ន្ធករណីខាងលើនេះលោកផុន ធារិទ្ធ បានប្រាប់អង្គភាពសារព័ត៌មាននៅព្រឹកថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២៦នេះ យ៉ាងដូច្នេះថាលោកពុំបានទិញដីពីអ្នកណាទេប៉ុន្តែប្លង់នេះគឺគ្រាន់តែជាប្លង់គំនូសបង្ហាញទីតាំងតែប៉ុណ្ណោះ។ ហើយគាត់បានយកឡើងនេះដើម្បីរកម៉ូយទិញបន្តបើមានក្រុមហ៊ុនណាត្រូវការទិញឲ្យខាងភាគីអ្នកទិញនោះរៀបចំធ្វើច្បាប់តាមនិងចុះ។ លោកបញ្ជាក់ទៀតថា ខាងក្រុមហ៊ុនឬឈ្មួញផ្សេងៗគឺពុំមានអ្នកមើលទេ។ហើយខាងអាជ្ញាធរឃុំក៏បានមោឃៈភាពនៅលើប្លង់គំនូសទីតាំងនេះចោលរួចហើយដែរ៕



