ភ្នំពេញ ៖ កន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៩២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៤៧នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ ត្បូងឃ្មុំ កោះកុង កណ្ដាល ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពត កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ សៀមរាប កំពង់ចាម បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី៕


