ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធា រណៈ។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្រសួងមុខងារសាធារណៈ ជាក្រសួងមួយក្នុងចំណោមក្រសួងទាំង១០ ដែលជាក្រសួងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អ។
លោករដ្ឋលេខាធិការប្រចាំការ បញ្ជាក់ថា៖ ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត។ ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហការនិងការអនុវត្តព្រមគ្នាព្រម ទាំងការគាំទ្រប្រកបដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ ក្រសួង-ស្ថាប័ន។
បន្ថែមលើនេះ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ត្រូវរងសម្ពាធបន្ថែម ផ្នែកតម្រូវការសមត្ថភាព និងជំនាញរបស់មន្រ្តី ពេលវេលា ព្រមទាំងសម្ភារបរិក្ខារព័ត៌មានវិទ្យា និងមិនមែនព័ត៌មានវិទ្យាសម្រាប់ការបំពេញកិច្ចការផងដែរ។
ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាពសេវាសាធា រណៈ ត្រូវរងសម្ពាធបន្ថែម ផ្នែកតម្រូវការសមត្ថភាព និងជំនាញរបស់មន្រ្តី ពេល វេលា ព្រមទាំងសម្ភារបរិក្ខារព័ត៌មានវិទ្យា និងមិនមែន ព័ត៌មានវិទ្យាសម្រាប់ការបំពេញកិច្ចការផងដែរ។
ប្រឈមនឹងបញ្ហាទាំងនេះ ក្រសួងមុខងារ សាធារណៈ នឹងពង្រឹងការទទួលខុសត្រូវរបស់អង្គភាពក្រោមឱវាទរបស់ក្រសួងមុខងារសាធារណៈ បន្តអភិវឌ្ឍ និងជំរុញការងារបរិវត្តកម្មឌីជីថលក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ដើម្បីលើកកម្ពស់ប្រ សិទ្ធភាពការងារតម្លាភាព និងបរិយាបន្ន បន្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខ ងារសាធារណៈ និងពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពការ ងារ ដើម្បីតម្រង់ឆ្ពោះទៅការលើក កម្ពស់ប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មនៃប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិល។
លោកបានបន្ថែមថា ក្រសួងមុខងារសាធារណៈ បានកំណត់ទិសដៅអនុវត្តបន្ត ដោយផ្តោតលើការជំរុញ និងពង្រឹងការអនុវត្តមុខងារស្នូលដែលក្រសួងទទួលបន្ទុក និងការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិ កាលទី៧ នៃរដ្ឋសភា ព្រមទាំងការងារអាទិភាពផ្សេងទៀត ដែលត្រូវបានប្រ គល់ដោយរាជរដ្ឋាភិបាល ពិសេសការ ណែនាំ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពី លោក ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងឱ កាសដ៏វិសេសនានេះ។
ក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ ការងារកែទម្រង់រដ្ឋបាលសាធារណៈដើម្បីពង្រឹងអភិបាលកិច្ចដែលជា ស្នូលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្តេជ្ញាបន្តការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាប្រ កបដោយភាពអត់ធ្មត់ម្ចាស់ការនិងសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ និងបន្តដឹក នាំដោយឈរលើអភិក្រម បុរេសកម្ម និងសកម្មចំពោះការងារដោយស្មារតីម៉ឺងម៉ាត់ ហ្មត់ចត់ ឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមការកំណត់នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គោលនយោបាយនានារបស់រាដ្ឋាភិបាល ជាពិសេសចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងទិសដៅការងារយុទ្ធ សាស្ត្រសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់៕

