Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ក្រោយជជែកជាមួយអ៊ីរ៉ង់ ចិនជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថាការចរចាតែងតែជាជម្រើសល្អជាងការប្រើកម្លាំងបាយ
    ព័ត៌មានអន្តរជាតិ

    ក្រោយជជែកជាមួយអ៊ីរ៉ង់ ចិនជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថាការចរចាតែងតែជាជម្រើសល្អជាងការប្រើកម្លាំងបាយ

    SRN TVBy SRN TVMarch 26, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថាការដោះស្រាយជម្លោះតាមរយៈការចរចា និងការសន្ទនា គឺជាមធ្យោបាយដ៏ល្អបំផុតជាជាងការប្រើប្រាស់កម្លាំងយោធា ។

    អ្នកនាំពាក្យរូបនេះ បានធ្វើការព្រមានដែរថា ប្រសិនបើសង្រ្គាមនេះនៅតែមិនបញ្ចប់ និងអូសបន្លាយជាបន្តទៀត នោះវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូលជាក់ជាពុំខានឡើយ ។

    ការអំពាវនាវខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានពិភាក្សាតាមទូរសព្ទជាមួយសមភាគីអ៊ីរ៉ង់ ដើម្បីស្វែងរកច្រកចេញដើម្បីឆ្ពោះទៅរកសន្តិភាព ។

    ទន្ទឹមនឹងនេះ មានសេចក្ដីរាយការណ៍ថា កប៉ាល់ដឹកឧស្ម័ន និងប្រេងមួយចំនួនរបស់ប្រទេសចិន នៅតែអាចធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) បានជាធម្មតា បើទោះបីជាច្រកនេះត្រូវអ៊ីរ៉ង់ប្រកាសបិទចំពោះប្រទេសជាសត្រូវក៏ដោយ ដែលនេះបង្ហាញពីឥទ្ធិពលការទូតរបស់ចិននៅក្នុងតំបន់ ។

    បន្ថែមពីលើបញ្ហាសង្រ្គាម ចិនក៏បានសម្តែងបំណងក្នុងការសហការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសន្តិសុខថាមពល ដែលកំពុងរងការគំរាមកំហែងដោយសារតែវិបត្តិជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ចិនចាត់ទុកការរក្សាសុវត្ថិភាពផ្លូវដឹកជញ្ជូនតាមសមុទ្រ ថាជាផលប្រយោជន៍រួមរបស់អន្តរជាតិ ដែលគ្រប់ភាគីត្រូវតែចូលរួមថែរក្សាឱ្យបាន ។

    ដោយឡែក ភាពតានតឹងរវាងចិន និងជប៉ុនបានផ្ទុះឡើង បន្ទាប់ពីមានហេតុការណ៍មន្ត្រីយោធាជប៉ុនម្នាក់កាន់កាំបិតសម្រុកចូលស្ថានទូតចិនក្នុងទីក្រុងតូក្យូ និងបានគំរាមសម្លាប់អ្នកការទូតចិន។ ប្រទេសចិនបានរិះគន់ធ្ងន់ៗលើការធ្វេសប្រហែសរបស់ជប៉ុនក្នុងការការពារទីតាំងស្ថានទូត និងបានទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុតលើករណីដ៏គ្រោះថ្នាក់នេះ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    នាវាចម្បាំងរុស្ស៊ីចំនួន​ ៣គ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ​ រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា

    April 3, 2026

    រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់

    April 3, 2026

    លោក Trump គំរាមកម្ទេចអណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង

    March 31, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”