Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » លោក ហ្សេលេនស្គី ថាអាមេរិកផ្តល់ទម្រង់ចរចាថ្មីដែលអាចមា​នរុស្ស៉ី និងអ៊ុយក្រែន រួមទាំងអឺរ៉ុប
    ព័ត៌មានអន្តរជាតិ

    លោក ហ្សេលេនស្គី ថាអាមេរិកផ្តល់ទម្រង់ចរចាថ្មីដែលអាចមា​នរុស្ស៉ី និងអ៊ុយក្រែន រួមទាំងអឺរ៉ុប

    SRN TVBy SRN TVDecember 21, 2025No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    (កៀវ)៖ នាថ្ងៃសៅរ៍ ទី២០ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ទម្រង់ថ្មីមួយដ៏មានសក្តានុពល សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៉ី ជាមួយអាមេរិក និងប្រហែលជាមានបេសកជនអឺរ៉ុបចូលរួម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

    លោក ហ្សេលេនស្គី និយាយថា​ ទីក្រុងកៀវ នឹងសម្រេចចិត្តលើទម្រង់នេះ​ ពេលដែលច្បាស់ថាការពិភាក្សាទ្វេភាគីជាមួយក្រុមអ្នកចរចាអាមេរិក ដែលបានបន្តកាលពីថ្ងៃសុក្រមានភាពវិជ្ជមានឬយ៉ាងណា ដោយបន្ថែមថា លោកគ្រោងយកបញ្ហានេះទៅជជែកជាមួយប្រធានប្រតិភូអ៊ុយក្រែន លោក Rustem Umerov។

    ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី មិនបានលម្អិតអំពីទម្រង់បែបណាដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ស្នើឡើងទេ ដោយគ្រាន់តែឱ្យដឹងថា សហរដ្ឋអាមេរិកនឹងមា​នជំនួបដោយឡែកជាមួយអ្នកតំណាងរុស្ស៉ី ដូច្នេះកិច្ចចរចាអាចមានអាមេរិក​ អ៊ុយក្រែន​ រុស្ស៉ី​ ហេីយដោយសារតែអ្នកតំណាងអឺរ៉ុបនៅទីនោះស្រាប់​ ប្រហែលជាអឺរ៉ុបក៏អាចមានវត្តមានផងដែរ។

    គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី មិនបានចរចាទល់មុខគ្នាទេ ចាប់តាំងពីខែកក្កដាមក។ យន្តការការទូតគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំនៅអ៊ុយក្រែន កាន់តែមានភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    នាវាចម្បាំងរុស្ស៊ីចំនួន​ ៣គ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ​ រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា

    April 3, 2026

    រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់

    April 3, 2026

    លោក Trump គំរាមកម្ទេចអណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង

    March 31, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”