នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មួយក្នុងចំណោមនាវាចំនួន២ដែលនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) គឺនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី “Sovershenny” លេខ៣៣៣ ។
នាវានេះ មានប្រវែងបណ្តោយ ១០៤ម ទទឹងប្រមាណ១១ម ទម្ងន់ប្រមាណ២,២០០តោន នឹងចូលចតនៅកំពង់ផែរបស់កម្ពុជា រយៈពេលចំនួនបីថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ កម្ពុជាបានស្វាគមន៍នាវាចម្បាំងកងទ័ពជើងទឹករបស់រុស្ស៊ី ដែលបានចូលចតនៅកំពង់ផែរបស់កម្ពុជា ចំនួន ៨លើក ស្មើនឹង១៨គ្រឿង៕

