Close Menu
    Facebook X (Twitter) Instagram
    Trending
    • ម្ចាស់​រថយន្តប្រាប់ថា ខ្លួនបើកបរបញ្ច្រាសផ្លូវ ដោយសារមើល Google Map ខណៈនគរបាល​ចរាចរណ៍ខេត្តកំពង់ធំ ធ្វើការអប់រំ​
    • រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា
    • មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់
    • ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
    • លោកXi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល
    • ក្មេងជំទង់២នាក់ក្នុងចំណោម៦នាក់ បានលង់ទឹកស្លាប់យ៉ាងសង្វេគ
    • ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន
    • មន្ត្រីឧទ្យានុរក្ស ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទឈូសឆាយដីខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា
    ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា

    SRN TVBy SRN TVApril 20, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងទីតាំងមួយចំនួនដែលពួកគេដណ្តើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដូចជា ការសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ សាងសង់ផ្លូវ ជីកលេណដ្ឋាន និងសកម្មភាពឈូសឆាយដីជាដើម។

    សកម្មភាពទាំងនេះ គឺជាការរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ កម្ពុជាប្រកាសបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាពទាំងនេះក្រោមលេសថា ជាការការពារខ្លួនដែលស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    រាជរដ្ឋាភិបាលកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពឯកតោភាគីបែបនេះបន្តទៀតនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

    រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ។

    អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពនានារបស់កងកម្លាំងថៃនៅគ្រប់ទីតាំងដែលពួកគេបានដណ្តើមកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំងយោធា កាលពីអំឡុងខែធ្នូឆ្នាំ ២០២៥ កន្លងទៅ ហើយតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយនៅលើទីតាំងទាំងនោះដែលជាការបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនរំលងសកម្មភាពណាមួយឡើយ។

    សូមបញ្ជាក់ជូនជនរួមជាតិជ្រាបដែរថា សកម្មភាពថ្មីៗរបស់កងកម្លាំងថៃ ដែលកម្ពុជាតវ៉ា គឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺមិនមែនជាការរុលចូលកាន់កាប់ទឹកដីកម្ពុជាលើទីតាំងថ្មីទៀតឡើយ។ ការតវ៉ាជាផ្លូវការនេះ គឺជាកាតព្វកិច្ច និងមានសារសំខាន់មិនអាចខ្វះបានក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា៖

    ទី១. វាគឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចប៉ុនប៉ងកាន់កាប់បានឡើយ។

    ទី២. វាគឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តិសម្រាប់ដោះស្រាយបញ្ហាបូរណភាពទឹកដីតាមច្បាប់អន្តរជាតិ។

    ទី៣. ការតវ៉ានេះគឺជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សីនៃការរំលោភបំពាននិងការប្រឆាំងជំទាស់ជាផ្លូវការរបស់ភាគីកម្ពុជា និង

    ទី៤. លិខិតតវ៉ាទាំងនេះ គឺជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមានដើម្បីរង់ចាំដំណោះស្រាយពិតប្រាកដមួយនាពេលខាងមុខ។

    អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគូសបញ្ជាក់ជូនជាថ្មីថា កម្ពុជារក្សាជំហរដាច់ខាតការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ម្ចាស់​រថយន្តប្រាប់ថា ខ្លួនបើកបរបញ្ច្រាសផ្លូវ ដោយសារមើល Google Map ខណៈនគរបាល​ចរាចរណ៍ខេត្តកំពង់ធំ ធ្វើការអប់រំ​

    April 20, 2026

    មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់

    April 20, 2026

    ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ

    April 20, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”