Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ទីតាំងល្បែងស៊ីសងដ៏ធំ នៅជិតប៉ុស្តិ៍ច្រកទ្វារទ្វេរភាគីណាំលៀ បើកលេងក្រោមលេសអាជ្ញាបណ្ណកាស៉ីណូ ! អាជ្ញាធរ សមត្ថកិច្ចគួរស្រាវជ្រាវពិនិត្យ
    ព័ត៌មានជាតិ

    ទីតាំងល្បែងស៊ីសងដ៏ធំ នៅជិតប៉ុស្តិ៍ច្រកទ្វារទ្វេរភាគីណាំលៀ បើកលេងក្រោមលេសអាជ្ញាបណ្ណកាស៉ីណូ ! អាជ្ញាធរ សមត្ថកិច្ចគួរស្រាវជ្រាវពិនិត្យ

    SRN TVBy SRN TVMay 11, 2026Updated:May 11, 2026No Comments124 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តមណ្ឌលគិរី ៖ ទីតាំងបនល្បែងប្រៀបដូចជាកាស៊ីណូមួយកន្លែង ដែលកំពុងពង្វក់ប្រជាជនឱ្យនាំគ្នាទៅលេងល្បែងស៊ីសងជាប់ប៉ុស្តិ៍ច្រកទ្វារទ្វេរភាគីណាំលៀ ស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី បើសិនជាគ្មានច្បាប់អនុញ្ញាត«អាជ្ញាបណ្ណ» គឺកំពុងផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ជាដូចជាអាជ្ញាធរមានសមត្ថិកិច្ច  ដែលកំពុងអនុវត្តការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស ។

    យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា ៖ ប្រមាណជា២សប្តាហ៍មុន ពួកគាត់បានផ្តិតរូបសកម្មភាពលេង ដែលមានប្រជាពលរដ្ឋខ្មែរ ជនជាតិវៀតណាម ចូលលេងដ៏ច្រើន ប៉ុន្តែគេលើកហេតុផលថា មានអាជ្ញាបណ្ណ ចំណុចនេះមានតែ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានទេដឹងច្បាស់ថា មានអាជ្ញាបណ្ណ ឬអត់ ? គេឃើញអ្នកចូលលេងយ៉ាងគក្រឹកគគ្រេង ចំពោះអាជ្ញាធរ និងសមត្ថកិច្ច នៅស្ងាត់ស្ងៀម មិនដឹងថាកន្ទេសធំបន្លំដេក ឬគេលួចលេងគាត់មិនដឹង ! ដឹងដែរតែមាន«អាជ្ញាបណ្ណ» ? 

    ប្រជាពលរដ្ឋបានរាយការណ៍មកថាដោយសារតែមានវង់ល្បែងស៉ីសងនេះហើយទើបពួកគាត់ខ្លាចរអារ អាចនឹងកើតមានអំពើហិង្សារក្នុងគ្រួសារ ហើយក៏កើតមានអំពើចារកម្មលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន ឬក៏អាចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈ នឹងផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ហេតុផលទាំងអស់នេះហើយទើបប្រជាពលរដ្ឋរស់នៅតំបន់ស្នើរឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបជាពិសេសលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាល ខេត្ត មណ្ឌលគីរី ។ ជុំវិញករណីបើកលេងល្បែងស៉ីសងខុសច្បាប់ដ៏ធំបែបកាសុីណូនេះ អង្គភាពសារព័ត៌មាន បានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបា ខេត្តមណ្ឌលគីរី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកបញ្ជាក់យ៉ាងដូច្នេះថា តាមពិតទីតាំងនោះគឺជាកាស៉ីណូហើយគេមានច្បាប់ត្រឹមត្រូវ។

    ដោយឡែកលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ករណីនេះសូមលោកសួរទៅម្ចាស់ទីតាំងគេទៅរួចក៏បិតទូរស័ព្ទ។

    សូមបញ្ជាក់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ជនជាតិវៀតណាម ឈានដល់មានជនជាតិចិន ចូលលេងផងដែរ ដូច្នេះសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច អាចចុះរដ្ឋបាលត្រួតពិនិត្យ ក្នុងករណីនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋផង ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”