Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា និងថៃ ឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា
    ព័ត៌មានជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា និងថៃ ឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា

    SRN TVBy SRN TVMay 11, 2026No Comments7 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

    កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា។ កម្ពុជាក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររួចហើយ។ បន្ថែមពីលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគូសបញ្ជាក់ជំហររបស់កម្ពុជាថា គ្មានការចាំបាច់ត្រូវចរចាជាមួយភាគីថៃដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជានិងថៃត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។

    លោកអ្នកនាំពាក្យរូបនេះ បានបន្តថា ចំពោះជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃ រាជរដ្ឋាភិបាលមានជំហរពីរ រួមមាន៖
    ទី១៖ ជំហរដោះស្រាយបញ្ហាព្រំដែនគោក៖
    តាំងពីមុនរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងឥតប្រែប្រួលទាល់តែសោះអំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងទាំងអស់។ នោះគឺជាជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។

    ជំហរនេះត្រូវបានបញ្ជាក់ឡើងវិញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅឯកិច្ចប្រជុំត្រីភាគីរវាងហ្វីលីពីន-កម្ពុជា-ថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦។ ជាក់ស្តែង នៅក្រោយជំនួបនោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់តាមរយៈសន្និសីទកាសែតរួមគ្នាថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំងឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។

    សម្តេចធិបតីជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូអង្វែងរវាងប្រទេសទាំងពីរ។

    ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ដែលមានប្រវែងប្រមាណ ៧ គ.ម. នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត(Photomap)។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ដែលមានប្រវែងប្រមាណ ៨.៣ គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦ បង្គោលបណ្តោះអាសន្ន។

    ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានសន្យាថានឹងបន្តវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងជាបន្តទៀត។ ដូច្នេះ អ្វីដែលកម្ពុជាចង់បានគឺ ក្រុមការងារចម្រុះនៃភាគីទាំងពីរបន្តធ្វើការងារដែលបានធ្វើកាលពីពេលកន្លងទៅដោយគ្មានបង្អែរបង្អង់។

    និងទី២៖អំពីគោលជំហរដោះស្រាយព្រំដែនសមុទ្រ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំរឺជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ ជំហរបែបនេះត្រូវបានប្រកាសជាផ្លូវការដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្រោយពីគណៈរដ្ឋមន្ត្រីថៃអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរនេះប្រាប់នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ដោយផ្ទាល់នៅឯជំនួបត្រីភាគីនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

    ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័ននីតិបញ្ញត្តិទាំងពីរគឺ ព្រឹទ្ធសភា និងរដ្ឋសភា៕

     

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”