Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ក្រសួងមុខងារសាធារណៈ ត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូអាស៊ានចូលរួមកិច្ចប្រជុំនៅកម្ពុជា ​នាដើមខែសីហាខាងមុខនេះ
    ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ ត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូអាស៊ានចូលរួមកិច្ចប្រជុំនៅកម្ពុជា ​នាដើមខែសីហាខាងមុខនេះ

    SRN TVBy SRN TVMay 11, 2026No Comments7 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ កម្ពុជាបំពេញតួនាទីជាម្ចាស់ផ្ទះ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈ ASEAN Confe rence on Civil Service Mat ters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (ACCSM+3) លើកទី៨ ក្រោម​មូលបទ «នវានុវត្តន៍​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​»​។

    ដើម្បីរៀបចំកិច្ចប្រជុំខាងលើឱ្យបានប្រព្រឹត្តទៅដោយរលូន និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ ការប្តេជ្ញាចិត្តរបស់កម្ពុជា ទៅលើការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈ ព្រមទាំងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកតំបន់ផងដែរ លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីលេខាធិការដ្ឋាន ACCSM លើកទី២៣ និងអនុគណៈកម្មការទាំង៦ ព្រមទាំងភាគីពាក់ព័ន្ធមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ព្រមទាំងអភិបាលខេត្តសៀមរាប និងខេត្តព្រះសីហនុ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សាការងារដែលនៅសេសសល់ ក្នុងការគិតគូរកិច្ចការងារឆ្ពោះទៅមុខឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

    សូមបញ្ជាក់ថា កាលពី ២០ឆ្នាំមុន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ(ACCSM)។ ពេលនេះ កម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះសាជាថ្មី ជាមួយភាពជាអ្នកដឹកនាំលើការងារសំខាន់ៗជាច្រើន។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ “ASEAN Conference on Civil Service Matters (ACCSM)” ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨១។

    កម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេន រៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់ឆ្នាំ២០០៥-២០០៦ ដើម្បីជំរុញការគ្រប់គ្រងធនធានមនុស្សក្នុងសេវាសាធារណៈជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍជាតិ ក្រោមប្រធានបទ៖ គំរូថ្មីសម្រាប់បរិបទអាស៊ាន (New Paradigm for ASEAN Context) ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”