ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះ ឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ទោះបីជារហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញនូវករណីជំងឺទាំងនេះក៏ដោយ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
សម្ដេចធិបតី បន្ដថា ទន្ទឹមនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបន្តពង្រឹងវិធានការតាមដាននិងផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋ និងត្រូវធានាថាគ្រប់យន្តការបង្ការ និងការឆ្លើយតបត្រូវបានត្រៀមលក្ខណៈរួចជាស្រេច ទោះបីជារហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញនូវ ករណីជំងឺទាំងនេះក៏ដោយ៕

