Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អ្នកនាំពាក្យក្រសួងសាធារណការ៖ មានហេតុផល និងភាពចាំបាច់អ្វី ទើបក្រសួងសាធារពការ និងដឹកជញ្ជូនចាំបាច់ប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ(កាតគ្រី)ថ្មី?
    ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងសាធារណការ៖ មានហេតុផល និងភាពចាំបាច់អ្វី ទើបក្រសួងសាធារពការ និងដឹកជញ្ជូនចាំបាច់ប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ(កាតគ្រី)ថ្មី?

    SRN TVBy SRN TVJanuary 16, 2026No Comments74 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងជំនាញ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលបានខិតខំរិះរកវិធីសាស្រ្តធ្វើយ៉ាងណាឱ្យការងារគ្រប់គ្រងយានជំនិះ ធានាបានភាពរឹងមាំ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ នៅកម្ពុជា ជាពិសេសទប់ស្កាត់អំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗក្នុងចេតនាទុច្ចរឹត។
    ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានធ្វើទំនើបកម្មទាំងប្រព័ន្ធចុះបញ្ជី ក៏ដូចជាការចេញបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ ដោយមានបំពាក់ QR Code បន្ថែមទៀតដើម្បីកាត់បន្ថយការក្លែងបន្លំ និងងាយស្រួលដល់ការផ្ទៀងផ្ទាត់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចអនុវត្តច្បាប់។
    ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើននៃបច្ចេកវិទ្យា ជនខិលខូច តែងរិះរកវិធីសាស្រ្តក្លែងបន្លំ ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះក្រសួងបានដាក់ចេញនូវវិធានការសុវត្ថិភាពបន្ថែមទៀតដោយបានធ្វើទំនើបកម្មបណ្ណសម្គាល់ប្រភេទថ្មីនេះ ដោយមានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណងាយស្រួលក្នុងការពិនិត្យភាពត្រឹមត្រូវ និងមានការបែងចែកពណ៌បណ្ណរវាងទោចក្រយានយន្ត និងរថយន្តផងដែរ។
    ក្រសួងសាធារណការ និងដឹកជញ្ជូន បានរចនាលក្ខណៈពិសេសមួយចំនួន ដោយមិនអាចមើលបានដោយភែ្នកទទេបានឡើយ ហើយបានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណ ដើម្បីការពារការក្លែងបន្លំ។ កន្លងមកក្រសួងក៏បានដាក់ចេញនូវកម្មវិធីតាមទូរស័ព្ទដៃ app «Vehicle Info» សម្រាប់មន្រ្តីនគរបាលមានសមត្ថកិច្ច ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យយានជំនិះក្នុងការអនុវត្តច្បាប់ផងដែរ។
    ដូចក្នុងសេចក្តីប្រកាសការចេញបណ្ណសម្គាល់ថ្មី គឺសម្រាប់ការចុះបញ្ជីយានជំនិះថ្មី ដោយចាប់អនុវត្តពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ តទៅ។ ចំពោះបណ្ណចាស់បងប្អូននៅបន្តប្រើប្រាស់បានធម្មតា។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់បានបណ្ណប្រភេទថ្មី បងប្អុនអាចដាក់ពាក្យស្នើសុំប្តូរនៅតាមទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរៀងរាល់ម៉ោងបំពេញការងារ។សូមអរគុណ

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”