Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អាជីវកម្មបូមខ្សាច់នៅឃុំលំហាចដំណើរការឡើងវិញ, អភិបាលស្រុកអង្គស្នួលថានឹងឲ្យជំនាញចុះមើល
    ព័ត៌មានជាតិ

    អាជីវកម្មបូមខ្សាច់នៅឃុំលំហាចដំណើរការឡើងវិញ, អភិបាលស្រុកអង្គស្នួលថានឹងឲ្យជំនាញចុះមើល

    SRN TVBy SRN TVJanuary 27, 2026No Comments45 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកណ្ដាល៖ ទីតាំងការដ្ឋានអាជីវកម្មបូមខ្សាច់របស់លោកថៅកែឆន សំអាត ស្ថិតនៅតាមស្ទឹងព្រែកត្នោត ភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាលបានចាប់ដំណើរការឡើងវិញ បន្ទាប់ពីអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល ចុះទៅហាមឃាត់បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ករណីនេះគេមិនដឹងថា តើច្បាប់ទម្លាប់ដែលអាជ្ញាធរមានសមត្ថកិច្ចមន្ទីរជំនាញ ខេត្តកណ្ដាលបានដាក់ជូនលោកថៅកែ ឆន សំអាត មានប្រសិទ្ធភាពកម្រិតណានោះទេ?

    យ៉ាងណាក៏ដោយអភិបាលស្រុកអង្គស្នួល លោក នូ
    សុវណ្ណារិទ្ធ ប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦នេះថានឹងឲ្យជំនាញចុះទៅពិនិត្យមើល។ ជាមួយនេះគ្នានោះ ក៏មានសេចក្តីរាយការណ៍ថាមន្ត្រីជំនាញនៃមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលក៏នឹងចុះទៅពិនិត្យមើលដំណើរការនៃការបូមខ្សាច់នៅស្ទឹងព្រែកត្នោតក្នុងស្រុកអង្គស្នូលនោះដែរ។

    សកម្មភាពបូមខ្សាច់នៅមាត់ស្ទឹងព្រែកត្នោតនេះ គឺបង្កហានិភ័យទៅអនាគត នឹងជះឥទ្ធិពលដោយផ្ទាល់រាល់ ថ្ងៃចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងនេះ។ បើទោះជាការព្រមាន និងហាមឃាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៃមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលក៏ ដោយក៏បុគ្គលជាថៅកែការដ្ឋានបូមខ្សាច់ខាងលើនេះមិនញញើតនោះដែរ។ ហេតុអ្វីបានជាគាត់មិនគោរពការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច? គាត់មានខ្នង បង្អែកសម្រាប់ការអំពើទង្វើបំពានច្បាប់នេះឬយ៉ាងណានៅគ្រាដែលលោកថៅកែរូបនេះទទួលស្គាល់ថា សកម្ម ភាពបូមខ្សាច់នេះគ្មានច្បាប់ទម្លាប់អ្វីទេ។

    គួរបញ្ជាក់ថា ព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៦ កន្លងទៅនេះស្ថាប័នជំនាញខេត្តកណ្ដាលដឹកនាំ ដោយមន្ទីរ៉ែនិងថាមពល,មន្ទីរធនធាននិងឧតុនិយម រួមដំណើរដោយអាជ្ញាធរដែនដីពាក់ព័ន្ធបានចុះពិនិត្យ និងបិទជាស្ថាពរអាជីវកម្មបូមខ្សាច់របស់លោកឆន សំអាត នៅលើស្ទឹងព្រែកត្នោត ភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្ដាល។

    មិនតែប៉ុណ្ណោះ ស្ថាប័នជំនាញទាំងពីរគឺមន្ទីរ៉ែ និងមន្ទីរធនធានទឹកបានមើលឃើញបញ្ហាខុសច្បាប់ទាំងស្រុង ចំពោះសកម្មភាពបូមខ្សាច់ធ្វើអាជីវកម្មនៅទីតាំងខាង លើ ដែលមតម្រូវឲ្យមានការផាកពិន័យថែមទៀតផង។ ដូច្នេះមន្ទីរជំនាញកំណត់ឲ្យលោកឆន សំអាត ម្ចាស់អាជីវកម្មបូមខ្សាច់ខុសច្បាប់ ត្រូវចូលទៅផាកពិន័យនៅថ្ងៃសុក្រទី១៦ខែមករាខាងមុខនេះ។ គេមិនដឹងថាតើលោកឆនសំអាតបានបងប្រាក់ផាកពិន័យដល់ស្ថាប័នជំនាញហើយឬនៅ? និងថា នៅក្រោមហេតុផលអ្វីបានជាលោកអាចដំណើរការយ៉ាងគឃ្លើនទាំងទទឹងទិសនៅគ្រាដែលអាជ្ញាធរបានព្រមានរួចម្ដង និងផាកពិន័យហើយនោះ។

    ប្រជាពលរដ្ឋនៅជិតខាងទីតាំងបូមខ្សាច់ខាងលើ មិនសប្បាយចិត្តនោះទេ។ វាធ្វើឲ្យល្អក់ទឹកស្ទឹងព្រែកត្នោតមិនអាចប្រើប្រាស់បាន នៅតំបន់ខាងក្រោមនិងតំបន់ជិតខាង។ ក្រៅពីនោះស្រែចំការរបស់ប្រជាពលរដ្ឋនៅជិតខាងក្បែរការដ្ឋានក៏ត្រូវប្រឈមនឹងហានិភ័យនៃការបាក់ច្រាំងស្ទឹងនោះផងដែរ។ បន្ទាប់ពីមានប្រតិកម្មនិងការផ្សព្វផ្សាយពីបណ្ដាញព័ត៌មានជាច្រើននោះមកទើបមន្ទីរជំនាញ ចុះបិទអាជីវកម្មនិងផាកពិន័យម្ចាស់អាជីវកម្មខាងលើនេះ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”