Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី
    • យុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ
    • មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា
    • នគរបាលបង្ក្រាបករណីគ្រឿងញៀនមួយគ្រួសារឃាត់ខ្លួនជនសង្ស័យ៣នាក់
    • ក្រសួងមហាផ្ទៃផ្អាកការងារបណ្តោះអាសន្ន លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ពាក់ព័ន្ធការយករថយន្តជាប់ពាក់ព័ន្ធ Online Scams ទៅប្រើប្រាស់
    • ឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » កម្លាំងគយចល័ត​ ចុះបង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងនៅច្រកបាក់ដៃ ខេត្តតាកែវ
    ព័ត៌មានជាតិ

    កម្លាំងគយចល័ត​ ចុះបង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងនៅច្រកបាក់ដៃ ខេត្តតាកែវ

    SRN TVBy SRN TVJuly 22, 2026No Comments4 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តតាកែវ៖ បន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញសម្ងាត់មកថា មានទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ចំនួន២គ្រឿង មិនបានធ្វើការប្រកាសបំពេញបែបបទនាំចូលដល់មន្ត្រីការិយាល័យគយមាត់ច្រក ឱ្យបានត្រឹមត្រូវនៅឡើយ​ កម្លាំងគយ​ និងរដ្ឋាករកម្ពុជា​ បានចុះបង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាម​ ចំនួន២គ្រឿងនៅច្រកបាក់ដៃ ខេត្តតាកែវ​ និងដកហូត​វត្ថុតាង​ជាក់ស្ដែង​។ ក្នុងប្រតិបត្តិការនោះ​ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ។

    មន្ត្រីនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកជាសេនាធិការ ក្រុមអន្តរាគមន៍ពិសេស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ខេត្តតាកែវ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថ ខេត្តតាកែវ ក្រោមការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំផ្ទាល់ដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះទៅដល់ទីតាំងដែល បណ្ដាញរាយការខាងលើមានចម្ងាយប្រមាណ ៧ទៅ៨ គីឡូម៉ែត្រពី មាត់ច្រកទ្វេភាគីបាក់ដៃ ខេត្តតាកែវ ដើម្បើធ្វើអនុលោមភាពទំនិញ។

    កម្លាំងមានសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យទៅលើទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម ចំនួន២គ្រឿង និងបានរកឃើញមានទំនិញចម្រុះ ចំនួនមួយភាគធំ មិនបានប្រកាសបំពេញបែបបទនាំចូលនៅ ការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ឱ្យបានត្រឹមត្រូវនៅឡើយ។

    បច្ចុប្បន្នមធ្យោបាយដឹកជញ្ជូនទាំងពីរគ្រឿងនិងទំនិញល្មើស សមត្ថកិច្ចចម្រុះបានប្រគល់ឱ្យទៅម្ចាស់ទទួលខុសត្រូវ ក្នុងការថែរក្សាទុក មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីរង់ចាំ ការសម្រចដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕SRN

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី

    September 2, 2026

    យុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ

    September 2, 2026

    មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា

    September 2, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”