Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី
    • យុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ
    • មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា
    • នគរបាលបង្ក្រាបករណីគ្រឿងញៀនមួយគ្រួសារឃាត់ខ្លួនជនសង្ស័យ៣នាក់
    • ក្រសួងមហាផ្ទៃផ្អាកការងារបណ្តោះអាសន្ន លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ពាក់ព័ន្ធការយករថយន្តជាប់ពាក់ព័ន្ធ Online Scams ទៅប្រើប្រាស់
    • ឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងសង្ស័យ ONLINE SCAMS មួយកន្លែងនៅខណ្ឌទួលគោក រកឃើញជនបរទេស ២៥នាក់ និងសម្ភារមួយចំនួន
    ព័ត៌មានជាតិ

    គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងសង្ស័យ ONLINE SCAMS មួយកន្លែងនៅខណ្ឌទួលគោក រកឃើញជនបរទេស ២៥នាក់ និងសម្ភារមួយចំនួន

    SRN TVBy SRN TVJuly 22, 2026No Comments4 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email


    (ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតនៅផ្ទះលេខ ០០៦ ផ្លូវលេខ ៥៦៨ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយបានរកឃើញជនបរទេស ២៥នាក់ និងសម្ភារមួយចំនួន។

    ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៩:២០នាទី ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយមានកិច្ចសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងខាងលើ កម្លាំងចម្រុះបានរកឃើញជនបរទេសចំនួន ២៥នាក់ ក្នុងនោះមានស្រី ០៤នាក់ ដែលជាជនជាតិភូមា ចិន និងចិនតៃវ៉ាន់។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានរុករកឃើញវត្ថុតាងមួយចំនួន រួមមាន CPU និង Monitor ជាច្រើនគ្រឿង ដែលត្រូវបានសង្ស័យថាអាចពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។

    បច្ចុប្បន្ន វត្ថុតាងទាំងអស់ រួមទាំងសម្ភារៈកុំព្យូទ័រដែលបានរកឃើញ ត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ និងបន្តនីតិវិធីស្រាវជ្រាវរកការពិត៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី

    September 2, 2026

    យុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ

    September 2, 2026

    មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា

    September 2, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”