Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » តើការប្រើកម្លាំងប្រដាប់អាវុធចូលកាន់កាប់និងធ្វើសកម្មភាពនានាលើចំណែកណាមួយនៃដែនដីរដ្ឋមួយ ចាត់ទុកជាការកំណត់ខ្សែបន្ទាត់ព្រំដែនស្របតាមច្បាប់អន្តរជាតិឬយ៉ាងណា?
    ព័ត៌មានជាតិ

    តើការប្រើកម្លាំងប្រដាប់អាវុធចូលកាន់កាប់និងធ្វើសកម្មភាពនានាលើចំណែកណាមួយនៃដែនដីរដ្ឋមួយ ចាត់ទុកជាការកំណត់ខ្សែបន្ទាត់ព្រំដែនស្របតាមច្បាប់អន្តរជាតិឬយ៉ាងណា?

    SRN TVBy SRN TVJanuary 27, 2026No Comments6 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃបានបង្ហោះលើផេកផ្លូវការថា ៖ តាមគោលការណ៍គ្រឹះនៃ ច្បាប់អន្តរជាតិ សម័យទំនើប ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីកាន់កាប់ទឹកដីរដ្ឋដទៃ មិនអាច ចាត់ទុកថាជាការកំណត់ខ្សែបន្ទាត់ព្រំដែនស្របច្បាប់បានឡើយ។

    តទៅនេះជាគោលការណ៍ច្បាប់អន្តរជាតិសំខាន់ៗ មួយចំនួនជាមូលដ្ឋាន៖

    ១.គោលការណ៍មិនប្រើប្រាស់កម្លាំង (Prohibition of the Use of Force)
    ផ្អែកតាម ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter) មាត្រា២ កថាខណ្ឌ៤ រដ្ឋសមាជិកទាំងអស់ត្រូវវៀរចាកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ។ ការកាន់កាប់ទឹកដីដោយកម្លាំងយោធា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

    ២.គោលការណ៍មិនទទួលស្គាល់ការដណ្តើមយកទឹកដី (Non-recognition of Territory Acquired by Force)
    គោលការណ៍ច្បាប់មួយហៅថា Stimson Doctrine ឬគោលការណ៍«អំពើខុសច្បាប់ មិនអាចបង្កើតជាច្បាប់បានឡើយ» (Ex injuria jus non oritur) ពោលគឺ ការផ្លាស់ប្តូរព្រំដែន ឬការដាក់បញ្ចូលទឹកដីដែលកើតចេញពីការប្រើកម្លាំងបាយ នឹង មិនត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរជាតិឡើយ។ ទោះបីជាមានការកាន់កាប់ជាក់ស្តែង (De facto control) ក៏ដោយ ក៏វាមិនបង្កើតជាសិទ្ធិស្របច្បាប់ (De jure right) លើដែនដីនោះបានដែរ។

    ៣.ចំណុចឈរជើងនៃបទឈប់បាញ់ មិនមែនជាខ្សែបន្ទាត់ព្រំដែន!
    នៅពេលមានការប្រើកម្លាំងបាយកាន់កាប់ ខ្សែបន្ទាត់ដែលកើតឡើង (ដូចជាខ្សែបន្ទាត់នៃបទឈប់បាញ់ ឬតំបន់ត្រួតពិនិត្យយោធា) ត្រូវបានចាត់ទុកត្រឹមតែជា ខ្សែបន្ទាត់បណ្តោះអាសន្នប៉ុណ្ណោះ វាមិនមែនជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិស្របច្បាប់ ដែលខណ្ឌចែកអធិបតេយ្យភាពរដ្ឋឡើយ។ ការកំណត់ព្រំដែនស្របច្បាប់ត្រូវតែធ្វើឡើងតាមរយៈ ច្បាប់អន្តរជាតិ សន្ធិសញ្ញា (Treaty) ឬកិច្ចព្រមព្រៀងទ្វេភាគី ជាពិសេសគណៈកម្មការចម្រុះវាស់វែងកំណត់ខ័ណ្ឌសីម៉ា (JBC) ដែលមានការយល់ព្រមដោយឆន្ទៈសេរីពីភាគីពាក់ព័ន្ធ ឬក៏តាមរយៈសាលដីការបស់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ)ជាដើម។

    ៤.ស្ថានភាពនៃការកាន់កាប់តាមច្បាប់សង្គ្រាម!
    តាមច្បាប់មនុស្សធម៌អន្តរជាតិ «អនុសញ្ញាទីក្រុងហ្សឺណែវ» រដ្ឋដែលចូលកាន់កាប់ចំណែកទឹកដីរដ្ឋមួយទៀតដោយកម្លាំងប្រដាប់អាវុធ ជាបឋមគេហៅតៗគ្នាថា «មហាអំណាចកាន់កាប់ Occupying Power»។ រដ្ឋនោះមានភារកិច្ចត្រឹមតែឈរជើងបណ្តោះអាសន្ន ប៉ុន្តែគ្មានសិទ្ធិចាត់ចែង ផ្ទេរកម្មសិទ្ធិដីធ្លី ឬប្រកាសថា ដីនោះជាព្រំដែនថ្មីរបស់ខ្លួនជាដាច់ខាត។

    ជារួម ការប្រើសកម្មភាពយោធានិង/ឬកងកម្លាំងប្រដាប់អាវុធចម្រុះលើទឹកដីរដ្ឋដទៃ គឺជាអំពើខុសច្បាប់ ហើយមិនអាចបង្កើតជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់អន្តរជាតិបានទេ។ ព្រំដែនដែលស្របច្បាប់អន្តរជាតិ គឺកើតចេញពីការអនុវត្តតាមយន្តការច្បាប់អន្តរជាតិ ឬការចរចានិងកិច្ចព្រមព្រៀងដោយសន្តិវិធី ដែលមិនអាចរំលងការបំពេញកិច្ចបច្ចេកទេស ក្នុងក្របខ័ណ្ឌគោរពបូរណភាពទឹកដីគ្នាទៅវិញទៅមក៕

    លោកបណ្ឌិត ទូច សុខៈ ៖ (ក្របខ័ណ្ឌផ្ទាល់ខ្លួន)

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”