Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » កោះហៅ ប៉ូលិសស្រីខណ្ឌសែនសុខម្នាក់ពាក់ព័ន្ធយកលុយចិនតៃវ៉ាន់ ១៦ ម៉ឺនដុល្លារ រត់ការមិនសម្រេចហើយពុំអោយលុយវិញ
    ព័ត៌មានជាតិ

    កោះហៅ ប៉ូលិសស្រីខណ្ឌសែនសុខម្នាក់ពាក់ព័ន្ធយកលុយចិនតៃវ៉ាន់ ១៦ ម៉ឺនដុល្លារ រត់ការមិនសម្រេចហើយពុំអោយលុយវិញ

    SRN TVBy SRN TVJanuary 28, 2026No Comments3 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ ៖ ​លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ ជាមន្ត្រី​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អញ្ជើញ​មកសាកសួរ(កោះហៅ) ​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា យក​លុយចំនួន១៦០,០០០ដុល្លារ រត់ការ​ឯកសារ​ឲ្យ​ជនជាតិ​ចិនតៃវ៉ាន់ ​ចំនួន​១០​នាក់ មិន​បាន​សម្រេច ​ហើយ​ពុំ​ព្រម​ប្រគល់​លុយ​ឲ្យ​ម្ចាស់​គេ​វិញ ​។

    តាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ក្រោយ​ពី​ឃើញ​មានការ​ផ្សព្វផ្សាយ ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម ដែល​មាន​ខ្លឹមសារ​ថា​ ករណី​ឈ្មោះ ឈុំ សុភា​រុណ ភេទ​ស្រី មន្ត្រី​ចរាចរ​ណ៍ នៃ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ដោយ​រង​ការ​ចោទប្រកាន់​ថា​ បាន​ទទួលយក​លុយ​ចំនួន ១៦០,០០០ដុល្លារ (​ដប់​ប្រាំមួយ​ម៉ឺន​ដុល្លារ​អា​មេ​រិក​) ដើម្បី​រត់ការ​ឯកសារ​ឲ្យ​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​១០​នាក់ ប៉ុន្តែ​រត់ការ​មិន​បាន​សម្រេច ​ហើយម្ចាស់​ទាមទារ​យក​លុយ​ទាំងនោះ​មក​វិញ ​តែ​មន្ត្រី​នគរបាល​ចរាចរណ៍​ខាងលើ​ មិន​ព្រម​ប្រគល់​លុយ​ទាំងនោះ​ មក​ម្ចាស់​ដើម​វិញ​នោះ​ឡើយ ​។

    បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ លោកឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ ចំពោះ​លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ ឋានៈ​នាយ​រង​ផ្នែក​ចរាចរណ៍ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ គឺ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អញ្ជើញ​ទៅ​បំភ្លឺ ដើម្បី​សួរនាំ​តាម​ជំនាញ​របស់​សមត្ថកិច្ច ពាក់ព័ន្ធ​ករណី​យក​លុយ​ ចំនួន​១៦០,០០០​ដុល្លារ (​ដប់​ប្រាំមួយ​ម៉ឺន​ដុល្លារ​អា​មេ​រិក​) នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​។ ​ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា មន្ត្រី​នគរបាលរូប​នោះ​ យក​លុយ​រត់ការ​ឯកសារ​អ្វី​ឡើយ​ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”