នាយកដ្ឋានឧតុនិយមបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត២.៩រ៉ិចទ័រ បានវាយប្រហារស្រុក Mae Suai ខេត្តឈៀងរ៉ៃ(Chiang Rai)ប្រទេសថៃ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៩ខែមករាឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃThe Nation។ គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង១៖៣២ រសៀលថ្ងៃព្រហស្បតិ៍នេះ។ នាយកដ្ឋានបាននិយាយថា គ្រោះរញ្ជួយដីនេះមានជម្រៅ៥គីឡូម៉ែត្រ បានបណ្តាលឱ្យអគារនៅក្នុងតំបន់រង្គើបន្តិចបន្តិច។ យ៉ាងណាមិញ មិនមានរបាយការណ៍អំពីការខូចខាតផ្សេងទៀតនោះទេ៕

