ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង និងជាប្រធានក្រុមការងារទទួលបន្ទុកភូមិជើងឆ្នុក បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូល សមាជិក- សមាជិកាថ្មីចំនួន១១៥៤នាក់ នៃគណបក្ស ប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តបណ្ឌិត ក៏បានឆ្លៀតពេលចូលមកពិនិត្យទីតាំងត្រៀមរៀបចំអបអរសារទរពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃទីស្នាក់ការគណបក្សឃុំតាំងក្រាំង និងពិធីបញ្ជុលសមាជិកជាង១០០០នាក់នៅថ្ងៃស្អែក។ ពិសេសក៏បានប្រគល់ត្រីខចំនួន=1000កំប៉ុង ជូនដល់ប្រធានគណៈកម្មការបក្សឃុំតាំងក្រាំង ផងដែរ៕ដោយ៖ សិរី នាគ


