Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » លោក ប៉ាង លីដា បានដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ
    ព័ត៌មានជាតិ

    លោក ប៉ាង លីដា បានដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

    SRN TVBy SRN TVFebruary 6, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដោយបញ្ជាក់ថា ការអនុវត្តច្បាប់ មិនអាចផ្អែកលើអំណាចតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តដោយសិល្បៈនៃការបញ្ចុះបញ្ចូល ការសម្របសម្រួល ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

    ការដាក់ចេញយុទ្ធសាស្ត្រ របស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នាឱកាសអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

    ក្នុងបទបង្ហាញនេះ លោក ប៉ាង លីដា បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាការងារសំខាន់មួយក្នុងការធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងភាពរៀបរយនៃទីធ្លាសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីថ្នាក់មូលដ្ឋាន។

    លោក បានលើកឡើងពីផែនការនិងវិធានការចម្បងៗ ក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជា ការរំដោះចិញ្ចើមផ្លូវ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ការស្តារប្រព័ន្ធលូ និងប្រឡាយ ការប្រើប្រាស់កម្លាំងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងសមស្របតាមច្បាប់ ដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ជាពិសេសអ្នកថ្មើរជើង។

    ជាមួយគ្នានេះ លោក បានបញ្ជាក់ថា ប្រឡាយ និងប្រព័ន្ធលូ គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការបង្ហូរទឹក និងការពារការលិចលង់ ស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ។ ទោះយ៉ាងណា បញ្ហាប្រឈមនៅតែបន្តកើតមាន ដូចជា ការសាងសង់សំណង់រំលោភលើដីចំណីផ្លូវ និងមាត់ប្រឡាយ ការបិទមាត់លូ ការដាក់ផ្លាកពាណិជ្ជកម្មអនាធិបតេយ្យ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់សាធារណៈ។

    លោក បានរំលឹកថា ការចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់តាមមហាវិថី និងផ្លូវជាតិ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានផ្តោតលើការដោះស្រាយឫសគល់នៃបញ្ហា រួមទាំងការរុះរើសំណង់រំលោភ ការស្តារប្រព័ន្ធលូ និងការកាត់បន្ថយមូលហេតុនាំឱ្យមានការលិចទឹករ៉ាំរ៉ៃ។

    ក្នុងនោះដែរ លោក បានដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដោយបញ្ជាក់ថា ការអនុវត្តច្បាប់ មិនអាចផ្អែកលើអំណាចតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តដោយសិល្បៈនៃការបញ្ចុះបញ្ចូល ការសម្របសម្រួល និងការប្រើប្រាស់វិធីសាស្ត្រដែលមានមនុស្សធម៌ ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”