Close Menu
    Facebook X (Twitter) Instagram
    Trending
    • ទីបំផុត!​ ឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
    • ស្រ្តីម្នាក់ខ្ចីលុយ ជាបន្តបន្ទាប់ បានជាង៣ម៉ឺនដុល្លារ ប៉ុន្តែបែរជាចេញស៊ែកស្អុយ ឲ្យជនរងគ្រោះទៅវិញ
    • ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី
    • យុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ
    • មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា
    • នគរបាលបង្ក្រាបករណីគ្រឿងញៀនមួយគ្រួសារឃាត់ខ្លួនជនសង្ស័យ៣នាក់
    • ក្រសួងមហាផ្ទៃផ្អាកការងារបណ្តោះអាសន្ន លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ពាក់ព័ន្ធការយករថយន្តជាប់ពាក់ព័ន្ធ Online Scams ទៅប្រើប្រាស់
    • ឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី
    ព័ត៌មានជាតិ

    ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី

    SRN TVBy SRN TVSeptember 2, 2026No Comments2 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ ៖ ឯកអគ្គរាជទូតថៃ បានពឹងឯកអគ្គរដ្ឋទូតប្រទេសមួយឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ សំណើនេះ មិនត្រូវបានស្វាគមន៍ដោយទូតខ្មែរនោះឡើយ ហើយប្រកាសបកអាក្រាតរាល់ទង្វើឈ្លានពានរបស់ថៃ។

    លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានសរសេរលើហ្វេសប៊ុករបស់លោកថា «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។

    តបនឹងសំណើនេះ លោក លុយ ដេវីដ បានប្រកាសជំហថា នឹងបកអាក្រាតនូវទង្វើឈ្លានពានរបស់ថៃមិនលើលែងឡើយ។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថាប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ក្នុងនាមជាអ្នកការទូតកម្ពុជា ខ្ញុំមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។

    សូមបញ្ជាក់ថា បើទោះបីកម្ពុជា ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីយ៉ាងណាក្តី តែកម្ពុជា មិនបានបោះបង់សកម្មភាពតវ៉ា និងលើកបង្ហាញពីការឈ្លានពានរបស់ថៃលួចប្លន់ដីកម្ពុជានោះឡើយ។ នៅគ្រប់វេទិកាអន្តរជាតិ ទាំងក្របខណ្ឌសភា និងរាជរដ្ឋាភិបាល មន្ត្រីកម្ពុជា តែងលាតត្រដាងទង្វើឈ្លានពានរបស់ថៃ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ទីបំផុត!​ ឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

    September 3, 2026

    ស្រ្តីម្នាក់ខ្ចីលុយ ជាបន្តបន្ទាប់ បានជាង៣ម៉ឺនដុល្លារ ប៉ុន្តែបែរជាចេញស៊ែកស្អុយ ឲ្យជនរងគ្រោះទៅវិញ

    September 3, 2026

    យុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ

    September 2, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”