ខេត្តស្វាយរៀង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦ បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដូចមានឈ្មោះខាងក្រោម៖
១- លោកវរសេនីយ៍ទោ ឈុន ឆាង អត្តលេខ ៦៩៩៨៨ នាយការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច
២- លោកវរសេនីយ៍ត្រី យ៉ន បូណាវី អត្តលេខ ៦០១១៩ នាយរងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច។
សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រហូតមានការសម្រេចជាថ្មី។
ការផ្អាកការងារទៅលេីមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀង ចំនួន ២នាក់ ខាងលេីបានកេីតមានឡេីងបន្ទាប់ពីអាជីវកររកស៉ីក្រណាត់បានប្ដឹងលោក ឈុន ឆាង ប្រធានការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ចខេត្តស្វាយរៀង ទៅ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធ ចាប់ឡានដឹកក្រណាតចំនួន ២គ្រឿងជំរឹតយកលុយ ៩,០០០ ដុល្លារ ៕


