អនុរដ្ឋលេខាធិការ Landau និងសម្តេចធិបតី ម៉ាណែត បានកោតសរសើរចំពោះភាពជាដៃគូទ្វេភាគីរបស់សហរដ្ឋអាមេរិក-កម្ពុជា និងបានពិភាក្សាលើប្រធានបទជាច្រើន រួមមានព្រំដែនកម្ពុជា-ថៃ ការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោកតាមអនឡាញដែលកំណត់គោលដៅលើពលរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការការពារ និងសន្តិសុខ ព្រមទាំងឱកាសពាណិជ្ជកម្ម និងការវិនិយោគ។
អនុរដ្ឋលេខាធិការ Landau សម្តែងការកោតសរសើរចំពោះការសម្រេចចិត្តរបស់សម្តេចធិបតី ម៉ាណែត ចូលរួមជាមួយក្រុមប្រឹក្សាភិបាលសន្តិភាពក្នុងនាមជាសមាជិកស្ថាបនិក និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា និងនៅកន្លែងផ្សេងទៀត។
ប្រភព៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន


