Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ជនឆបោក​ជិត​១០០០​នាក់​ត្រូវ​បាន​យកទៅ​រក្សា​ទុក​នៅ​មណ្ឌល​ត្រៀម​បណ្ដេញចេញ​ខេត្ត​តាកែវ​ជាលើក​ដំបូង
    ព័ត៌មានជាតិ

    ជនឆបោក​ជិត​១០០០​នាក់​ត្រូវ​បាន​យកទៅ​រក្សា​ទុក​នៅ​មណ្ឌល​ត្រៀម​បណ្ដេញចេញ​ខេត្ត​តាកែវ​ជាលើក​ដំបូង

    SRN TVBy SRN TVMay 11, 2026No Comments3 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្ត​តាកែវ​៖ ក្រុម​ជន​ឆបោក​តាមអនឡាញ​ដែល​ត្រូវ​បាន​បញ្ជូនទៅ​រក្សាទុក​នៅ​​មណ្ឌល​ត្រៀម​បណ្ដេញចេញ​ខេត្ត​តាកែវ។ GDI
    ក្រុម​ជន​ឆបោក​តាមអនឡាញ​ដែល​ត្រូវ​បាន​បញ្ជូនទៅ​រក្សាទុក​នៅ​​មណ្ឌល​ត្រៀម​បណ្ដេញចេញ​ខេត្ត​តាកែវ។ GDI
    ជនបរទេស​ដែល​ជាប់ពាក់​ព័ន្ធនឹង​អំពើ​ឆបោក​តាមអនឡាញ​ចំនួន ៩៩៤នាក់ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​បណ្ដោះ​អាសន្ន​នៅ​​មណ្ឌលត្រៀមបណ្តេញចេញបាទីជាលើកដំបូង រង់ចាំ​ការ​បណ្ដេញចេញ ក្រោយ​ពេល​មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​រៀបចំ​រួចរាល់។

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ជនបរទេស​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​នេះ​នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយ​មាន ១៦​ សញ្ជាតិ រួម​មាន​ ចិន, ចិនតៃវ៉ាន់, ឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា, ឡាវ, ហ្វីលីពីន, វៀតណាម, ប៉ាគីស្ថាន, បង់ក្លាដែស, នេប៉ាល់, ឥណ្ឌា, កេនយ៉ា, ហ្គាណា, លីបេរីយ៉ា, និងកូរ៉េខាងត្បូង។ ពួក​គេ​ត្រូវ​បាន​ទទួល​មក​ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់ និងព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់។

    មណ្ឌលត្រៀមបណ្តេញចេញបាទី គឺជា​អតីត​ទីតាំង​ដែល​ពួក​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​បាន​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ មុន​ពេល​ទីតាំង​នេះ​ត្រូវ​បាន​បង្ក្រាប និង​បិទចោល​កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន។ ទីតាំង​នេះ​ពីដើម​មាន​ឈ្មោះ​ថា Mango Park 2 នៅ​ក្នុង​ទីតាំងក្រុមហ៊ុន Sopheakmit Residence ស្ថិត​នៅ​ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

    លោក វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ បាន​ប្រាប់​ឲ្យ​ដឹង​ថា ទឹកដីខេត្ត​តាកែវ​របស់លោក​លែង​មាន​វត្តមាន​ពួក​អនឡាន​ស្គែម​យូរហើយ គឺ​ចាប់​តាំង​ពី​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ទីតាង​ខាង​លើ។ លោក​ថា ដោយសារ​តែ​ខេត្ត​របស់​លោក​ធ្វើ​បាន​ល្អ ទើប​ប្រមុខ​រាជរដ្ឋាភិបាល​យក​ទីតាំង​នោះ​ទុកដាក់​ពួក​ស្គែម ដើម្បី​បំពេញ​នីតិវិធី​បណ្ដេញចេញ។

    លោក​បន្ត​ថា រយៈ​ពេល​នៃ​ការ​ដាក់​រក្សា​ពួក​គេនៅទីនេះ​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​កិច្ច​សហការ​ជាមួយ​ស្ថានទូតសាម៉ី​​របស់​ពួក​គេ ដោយសារ​តែ​អ្នកខ្លះ​មិន​មាន​លិខិត​ឆ្លងដែន។ ហេតុដូច្នេះ ស្ថានទូត​របស់​ពួកគេ​ត្រូវ​ធ្វើ​លិខិត​ពាក់​ព័ន្ធ​ដើម្បី​ទទួល​យក​ពួក​គេ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”