កណ្តាល៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹង នៅរសៀលថ្ងៃ២ខែធ្នូនេះថា មន្ទីរសាធារណការខេត្តកណ្តាល កំពុងចាត់វិធានការស្រាវជ្រាវលើ ករណីអនុប្រធានការិយាល័យនៃមន្ទីរសាធារណការខេត្តកណ្តាល ដែលអង្គុយលើកជើងដាក់លើតុក្នុងម៉ោងការងារ។ ជាមួយគ្នា អ្នកនាំពាក្យរូបនេះ អះអាងថា មន្ទីរសាធារណការខេត្តកណ្តាល នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ជុំវិញរឿងនេះ។ សូមជម្រាបថា អ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នារិះគន់ ក្រោយឃើញវីដេអូខ្លី បង្ហាញពីមន្រ្តីរូបនេះអង្គុយដាក់ជើងលើតុការងារ និងចាត់ទុកថា ជាឥរិយាបថមិនសមរម្យក្នុងនាមជាមន្រ្តី៕ដោយ៖ សិរី នាគ
Trending
- ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
- លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
- ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
- សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
- ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
- សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា

