កណ្តាល៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹង នៅរសៀលថ្ងៃ២ខែធ្នូនេះថា មន្ទីរសាធារណការខេត្តកណ្តាល កំពុងចាត់វិធានការស្រាវជ្រាវលើ ករណីអនុប្រធានការិយាល័យនៃមន្ទីរសាធារណការខេត្តកណ្តាល ដែលអង្គុយលើកជើងដាក់លើតុក្នុងម៉ោងការងារ។ ជាមួយគ្នា អ្នកនាំពាក្យរូបនេះ អះអាងថា មន្ទីរសាធារណការខេត្តកណ្តាល នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ជុំវិញរឿងនេះ។ សូមជម្រាបថា អ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នារិះគន់ ក្រោយឃើញវីដេអូខ្លី បង្ហាញពីមន្រ្តីរូបនេះអង្គុយដាក់ជើងលើតុការងារ និងចាត់ទុកថា ជាឥរិយាបថមិនសមរម្យក្នុងនាមជាមន្រ្តី៕ដោយ៖ សិរី នាគ
Trending
- សិប្បកម្មកែច្នៃលៀសមួយកន្លែងរបស់ជនជាតិចិននៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចម្រុះចុះបិទផ្អាកមិនឲ្យដំណើរការ ដោយសារតែគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម
- សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៣នាក់ មកតុលាការខេត្តក្នុងករណីហិង្សា បង្កការអុកឡុកនិងបង្កការរំខាននៅស្រុកចន្ទ្រានិងក្រុងបាវិត
- សម្តេចតេជោ៖ «ខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា»
- កម្លាំងកងរាជអាវុធហត្ថក្របួចមុខសញ្ញាចោរប្លន់បានម្នាក់ផ្អើលទាំងព្រឹកកណ្ដាលក្រុងបាត់ដំបង
- ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកឫសគល់នៃបញ្ហាប៉ាឡេស្ទីន
- លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានលាលែងពីមុខតំណែងហើយ
- មេធាវីតំណាងដោយអាណត្តិជូន ឯកឧត្តម សេង ទៀង ចេញលិខិតជូនដំណឹង និងប្រកាសជាសាធារណៈ ករណីក្លែងបន្លំ និងយកឈ្មោះ ទៅអួតអាងជាថ្នូរទៅនឹងការយកទឹកប្រាក់ចំនួន ៣,០០០ដុល្លារ ពីប្រជាពលរដ្ឋចំនួន០៨គ្រួសារ លើករណីរឿងបញ្ហាដីធ្លី
- លោកបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ

