ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន ក៏ចូលដៃជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារអ៊ីរ៉ង់ដែរ។
តាមរយៈវីដេអូ៨នាទី បង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃសៅរ៍ទី២៨ខែកុម្ភៈ ប្រមុខសេតវិមានបញ្ជាក់ថា អាមេរិក ចូលរួមក្នុងការវាយប្រហារនេះ។
តាមការផ្សាយរបស់ WION, អ៊ីស្រាអែល វាយប្រហារ៣០គោលដៅនៅអ៊ីរ៉ង់ រួមមានទាំងលំនៅដ្ឋានប្រធានាធិបតី និងទីស្នាក់ការភ្នាក់ងារចារកម្ម។
មុននេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz អះអាងថា នេះគឺជា «ការវាយប្រហារបង្ការទុកជាមុន»។
ទន្ទឹមនោះដែរ លោក Katz បានប្រកាសដាក់ច្បាប់ក្នុងគ្រាអាសន្នពិសេសនៅទូទាំងប្រទេសអីស្រាអែល ជាមួយនឹងការអះអាងច្បាស់ៗថា ១០០% អ៊ីរ៉ង់ នឹងសងសឹកវិញជាក់ជាមិនខានក្នុងពេលដ៏ខ្លី៕

