Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អាជ្ញាធរអ៊ីរ៉ង់ អំពាវនាវឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដើម្បីជៀសវាងជាតិពុលដែលកើតចេញពីការផ្ទុះរោងចក្រប្រេង ក្រោយការវាយប្រហារពីអាម៉េរិក និងអ៊ីស្រាអ៊ែល
    ព័ត៌មានអន្តរជាតិ

    អាជ្ញាធរអ៊ីរ៉ង់ អំពាវនាវឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដើម្បីជៀសវាងជាតិពុលដែលកើតចេញពីការផ្ទុះរោងចក្រប្រេង ក្រោយការវាយប្រហារពីអាម៉េរិក និងអ៊ីស្រាអ៊ែល

    SRN TVBy SRN TVMarch 9, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    អ៊ីរ៉ង់៖ ទីក្រុងតេហ៍រ៉ង់ បានធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់ជាបន្តបន្ទាប់ ក្រោយការឆាបឆេះរោងចក្រចម្រាញ់ប្រេង និងឃ្លាំងផ្ទុកប្រេងធំៗចំនួន ៣កន្លែង បន្ទាប់ពីរងនូវការវាយប្រហារតាមអាកាសពីសំណាក់យោធាអ៊ីស្រាអ៊ែល និងអាម៉េរិក កាលពីចុងសប្ដាហ៍កន្លងទៅ។ ការវាយប្រហារនេះ បានបង្កឱ្យមានការខូចខាតយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងធ្ងន់ធ្ងរ ។

    ជុំវិញផលប៉ះពាល់ផ្នែកបរិស្ថានឯណោះវិញ បញ្ហានេះ បានក្លាយជាក្ដីកង្វល់ថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុងតេហ៍រ៉ង់ ដោយសារតែផ្សែងពុលបានបង្កឱ្យមានភ្លៀងអាស៊ីតពណ៌ខ្មៅ ដែលអាជ្ញាធរសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដើម្បីជៀសវាងការប៉ះពាល់នឹងសារជាតិពុល ដែលសាយភាយចេញពីការឆាបឆេះប្រេងយ៉ាងសន្ធោសន្ធៅខាងលើ ។

    ដោយឡែក កងទ័ពអ៊ីស្រាអ៊ែលអះអាងថា គោលដៅចម្បងនៃបេសកកម្មនេះ គឺដើម្បីបំផ្លាញប្រភពប្រេងឥន្ធនៈដែលផ្គត់ផ្គង់ដល់កងទ័ពអ៊ីរ៉ង់ ដែលជាយុទ្ធសាស្ត្រមួយក្នុងការធ្វើឱ្យកម្លាំងយោធារបស់អ៊ីរ៉ង់ចុះខ្សោយ។ ចំណែកខាងអ៊ីរ៉ង់វិញ ក៏បានទទួលស្គាល់ថាទីតាំងយុទ្ធសាស្ត្រប្រេងសំខាន់ៗពិតជាត្រូវបានវាយប្រហារដោយមីស៊ីលយ៉ាងពិតប្រាកដមែន ។

    ជម្លោះនេះ បានហក់ឡើងដល់កម្រិតកំពូល បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមីនី នៅក្នុងប្រតិបត្តិការរួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអ៊ែល។ ស្ថានការណ៍បច្ចុប្បន្នកំពុងស្ថិតក្នុងភាពវឹកវរ ខណៈដែលអ៊ីរ៉ង់ចាប់ផ្តើមវាយបកសងសឹកវិញ ដែលធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលស្ថិតក្នុងហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    នាវាចម្បាំងរុស្ស៊ីចំនួន​ ៣គ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ​ រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា

    April 3, 2026

    រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់

    April 3, 2026

    លោក Trump គំរាមកម្ទេចអណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង

    March 31, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”