Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃ១គ្រឿង ព្រមទាំងកប៉ាល់២គ្រឿងទៀត រងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz
    ព័ត៌មានអន្តរជាតិ

    កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃ១គ្រឿង ព្រមទាំងកប៉ាល់២គ្រឿងទៀត រងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz

    SRN TVBy SRN TVMarch 11, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    (ឌូបៃ)៖ នាថ្ងៃពុធ ទី១១ ខែមីនា ស្របពេលដែលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងតែបន្តយ៉ាងក្តៅគគុក មានសេចក្តីរាយការណ៍ថា កប៉ាល់ដឹកទំនិញ​ចំនួន៣គ្រឿងទៀត បានរងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

    ក្នុងចំណោមកប៉ាល់ទាំង៣គ្រឿងខាងលើ កប៉ាល់ឈ្មោះ Mayuree Naree ដែលដោតទង់ជាតិថៃ ហាក់ទទួលរងការខូចខាតធ្ងន់ជាងគេ ដោយមានការឆាបឆេះ នៅចម្ងាយ​ប៉ុន្មានគីឡូម៉ែត្រពីភាគខាងជើងប្រទេសអូម៉ង់ ហើយក្រុមការងារកប៉ាល់មួយចំនួនធំ ត្រូវបានជម្លៀស​ចេញពីលើនោះ។ ចំណែកកប៉ាល់ដឹកទំនិញ ២គ្រឿងផ្សេងទៀត រួមមានកប៉ាល់ដោតទង់ជាតិជប៉ុនឈ្មោះ One Majesty ដែលបានរងការវាយប្រហារ នៅក្បែរឆេ្នរប្រទេសអេមីរ៉ាតអារ៉ាប់រួម និងកប៉ាល់ឈ្មោះ Star Gwyneth ដែលដោតទង់ជាតិប្រទេសដែនកោះ Marshall នៅក្បែរទីក្រុងឌូបៃ។

    គួរបញ្ជាក់ថា ចរាចរណ៍ដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលទទួលបន្ទុកប្រមាណ២០ភាគរយ នៃការដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក បានជាប់គាំងសឹងទាំងស្រុង តាំងពីសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ឧប្បត្តិហេតុថ្មីខាងលើនេះ នាំឱ្យចំនួនកប៉ាល់ដែលបានស្ថិតក្រោមការវាយប្រហារ គិតចាប់តាំងពីជម្លោះផ្ទុះឡើង កើនដល់យ៉ាងហោច១៤គ្រឿង៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    នាវាចម្បាំងរុស្ស៊ីចំនួន​ ៣គ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ​ រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា

    April 3, 2026

    រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់

    April 3, 2026

    លោក Trump គំរាមកម្ទេចអណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង

    March 31, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”