Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    • កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » កម្ពុជា ប៉ូឡូញ​ ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព តាមរយៈកិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ
    ព័ត៌មានអន្តរជាតិ

    កម្ពុជា ប៉ូឡូញ​ ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព តាមរយៈកិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ

    SRN TVBy SRN TVNovember 28, 2025No Comments3 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    រដ្ឋធានីវ៉ាសូវី៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានឱ្យដឹងនៅថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះថា៖​ លោកស្រី​ ជើង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាឌីស្វាហ្វ បារតូឆែ ហួស្តី (Władysław T. Bartoszewski) រដ្ឋលេខាធិការនៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ កាលពីថ្ងៃទី២៤ វិច្ឆិកាថ្មីៗនេះ​ បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣រវាងក្រសួងការបរទេសនៃ ប្រទេសទាំងពីរ។

    សហប្រធានទាំងពីរបានស្វាគមន៍ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ មានផ្លែផ្កាលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមកជិតប្រាំពីរទសវត្សរ៍ ជាពិសេស ការរីកចម្រើនគួរជា ពេញចិត្តលើវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន។ រដ្ឋលេខាធិការទាំងពីរបានកត់ សម្គាល់ដោយសេចក្តីសោមនស្សរីករាយចំពោះការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ដូចដែលបានឆ្លុះបញ្ចាំង តាមរយៈការរៀបចំជាទៀងទាត់នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី វត្តមានរបស់ស្ថានកុងស៊ុលកិត្តិយស ប៉ូឡូញនៅរាជធានីភ្នំពេញ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់ អ្នកកាន់លិខិតឆ្លងដែនការទូត។ រដ្ឋលេខាធិការទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកប ដោយចីរភាព ដែលជាយន្តការដ៏សំខាន់មួយសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ រវាងកម្ពុជានិងប៉ូឡូញ។ លោកស្រី​រដ្ឋលេខាធិការបានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្ររបស់ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះការចូលរួមចំណែករបស់ប៉ូឡូញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ និងសង្គមកម្ពុជា។

    ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដោយបានពិភាក្សាគ្នាស៊ីជម្រៅលើប្រធានបទជាច្រើន រួមមានកិច្ចសហប្រតិបត្តិការនយោបាយ និង សេដ្ឋកិច្ច ជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល ដូចជា ពាណិជ្ជកម្ម និងវិនិយោគសុខាភិបាល ទេសចរណ៍ អប់រំ កសិកម្ម និងកសិឧស្សហកម្ម វប្បធម៌ ឌីជីថលនីយកម្ម ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងការទទួលស្គាល់ ពីការរីកចម្រើនខ្លាំងក្នុងវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានកត់សម្គាល់នូវសក្តានុពលដែលនៅមាន និង បានឯកភាពស្វែងរកវិធីសាស្ត្រជាក់ស្តែងនានា ដើម្បីជំរុញការចូលរួមបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច តាមរយៈការរៀបចំកម្មវិធីដំណើរទស្សនកិច្ចពាណិជ្ជកម្ម និងវិនិយោគ ទាំងនៅក្នុងប្រទេស កម្ពុជានិងក្នុងប្រទេសប៉ូឡូញ នាពេលខាងមុខ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អាស៊ាន សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ តាមរយៈការផ្លាស់ប្តូរការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក។

    សហប្រធានទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាក្តី កង្វល់រួម និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅ ក្នុងតំបន់និងអន្តរជាតិ តាមរយៈកិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ក្នុងកិច្ច ពិភាក្សានោះ លោកស្រី​រដ្ឋលេខាធិការក៏បានជម្រាបជូនអំពីការវិវត្តនៃស្ថានការណ៍ចុងក្រោយនៃបញ្ហា ព្រំដែនកម្ពុជា-ថៃ។ លោក វ៉ាឌីស្វាហ្វ បារតូឆែហ្វស្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយ ដោយសន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈការប្រើប្រាស់មធ្យោបាយ សន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងការរៀបចំទ្វេភាគី និងបានជំរុញភាគីទាំងពីរបន្តស្វែងរកសន្តិភាព និងសុខដុមរមនាយូរអង្វែង។

    កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសកក់ក្តៅ និង ស្និទ្ធស្នាល ហើយសហប្រធានទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីជុំបន្ទាប់ នៅកម្ពុជា តាមកាលបរិច្ឆេទសមស្រប៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេច ឃួន សុដារី និងប្រធានរដ្ឋសភាវៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ

    July 29, 2026

    យោធាអាមេរិក បើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈអ៉ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz សាជាថ្មី

    July 12, 2026

    យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី

    June 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”