Close Menu
    Facebook X (Twitter) Instagram
    Trending
    • ម្ចាស់​រថយន្តប្រាប់ថា ខ្លួនបើកបរបញ្ច្រាសផ្លូវ ដោយសារមើល Google Map ខណៈនគរបាល​ចរាចរណ៍ខេត្តកំពង់ធំ ធ្វើការអប់រំ​
    • រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា
    • មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់
    • ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
    • លោកXi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល
    • ក្មេងជំទង់២នាក់ក្នុងចំណោម៦នាក់ បានលង់ទឹកស្លាប់យ៉ាងសង្វេគ
    • ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន
    • មន្ត្រីឧទ្យានុរក្ស ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទឈូសឆាយដីខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » លោកXi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល
    ព័ត៌មានអន្តរជាតិ

    លោកXi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល

    SRN TVBy SRN TVApril 20, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    អន្តរជាតិ ៖ ក្នុងយុគសម័យនេះ ចំណេះដឹងបាននិងកំពុងធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សដែលមិនធ្លាប់ជួបពីមុនមក។

    “ពីសម័យកសិកម្ម ដែល «ការរៀនចំណេះដឹងពីរបីឆ្នាំក៏គ្រប់គ្រាន់ហើយសម្រាប់ប្រើប្រាស់ពេញមួយជីវិត» រហូតដល់សម័យសេដ្ឋកិច្ចឧស្សាហកម្ម ដែល «ការរៀនចំណេះដឹងជាងដប់ឆ្នាំទើបអាចគ្រប់គ្រាន់សម្រាប់ពេញមួយជីវិត» ហើយមកដល់សម័យឥឡូវនេះ ជាសម័យសេដ្ឋកិច្ចចំណេះដឹង ដែល «ត្រូវរៀនអស់មួយជីវិតទើបអាចដើរទាន់សម័យកាលដែលកំពុងវិវឌ្ឍទៅមុខ។”» លោកXi Jinping បានចង្អុលបង្ហាញពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះដូចការពោលខាងលើ ។

    លោកបានលើកឡើងថា ប្រសិនបើយើងមិនខិតខំប្រឹងប្រែងបង្កើនចំណេះដឹង និងគុណវុឌ្ឍរបស់យើងក្នុងគ្រប់វិស័យ មិនសិក្សារៀនចំណេះដឹងខាងវិទ្យាសាស្ត្រ និងវប្បធម៌ផ្សេងៗដោយស្វ័យម្ចាស់ការនោះ ហើយមិនចាត់វិធានការដើម្បីពន្លឿនការធ្វើបច្ចុប្បន្នភាពចំណេះដឹង កែលម្អរចនាសម្ព័ន្ធចំណេះដឹង និងពង្រីកចក្ខុវិស័យនិងការយល់ដឹងរបស់យើងទេ នោះវានឹងពិបាកក្នុងការបង្កើនសមត្ថភាពរបស់យើង។

    លោកXi Jinping បានចាត់ទុកអំណានសៀវភៅជារបៀបរស់នៅម្យ៉ាង ហើយមានទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃទោះបីលោកជាប់រវល់ជាមួយការងារក៏ដោយ។ លោកបានលើកទឹកចិត្តដល់ពួកយើងថា “ទោះបីជាអ្នកគ្រាន់តែចំណាយពេលកន្លះម៉ោងក្នុងមួយថ្ងៃ ឬគ្រាន់តែអានពីរបីទំព័រក៏ដោយ ដរាបណាអ្នកតស៊ូរហូត អ្នកប្រាកដជានឹងប្រមូលផ្តុំចំណេះដឹងយ៉ាងច្រើន ប្រៀបដូចជាគ្រាប់ខ្សាច់ក៏អាចបង្កើតជាប៉ម ហើយការបោះជំហានតូចៗមួយៗក៏អាចដើរដល់កន្លែងឆ្ងាយដែរ។”

    “ការសិក្សាពីប្រវត្តិសាស្ត្រអាចធ្វើឱ្យយើងមានការយល់ឃើញចំពោះ​ភាពជោគជ័យ និងបរាជ័យ រៀនបទពិសោធចំណេញ និងការខាតបង់ និងយល់ដឹងពីការរីកចម្រើន និងការដួលរលំនៃរាជវង្ស។ ការសិក្សាពីកំណាព្យធ្វើឱ្យយើងពោរពេញទៅដោយមនោសញ្ចេតនា មានឧត្តមគិត និងមានចរិតសមសួន ។ ការសិក្សាពីសីលធម៌ធ្វើឱ្យយើងចេះដឹងពីអ្វីជាត្រូវធ្វើនិងមិនត្រូវធ្វើ អ្វីជាមោទនភាពនិងភាពអាម៉ាស់ និងអ្វីទៅជាខុសត្រូវ »។ លោកXi Jinping បានពន្យល់ពីគុណតម្លៃរួម​នៃអំណានសៀវភៅដូចការពោលខាងលើ ។

    លោកបានរំពឹងទុកថា ក្មេងៗអាចនឹងមានទម្លាប់អានសៀវភៅ រីករាយជាមួយនឹងអំណាន និងរីកធំធាត់ឡើងដោយមានសុខភាពល្អ»។ សង្គមទាំងមូលពោរពេញទៅដោយបរិយាកាស​នាំគ្នាអានសៀវភៅ ចូលចិត្តអានសៀវភៅល្អៗនិងប្រកបដោយប្រសិទ្ធភាព៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    នាវាចម្បាំងរុស្ស៊ីចំនួន​ ៣គ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ​ រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា

    April 3, 2026

    រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់

    April 3, 2026

    លោក Trump គំរាមកម្ទេចអណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង

    March 31, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”