Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ស្ថានទូតចិនប្រចាំទីក្រុងបាងកក ព្រមានពលរដ្ឋខ្លួនពីការឆបោកតាមរយៈ «ការងារប្រាក់ខែខ្ពស់» នៅថៃ
    ព័ត៌មានអន្តរជាតិ

    ស្ថានទូតចិនប្រចាំទីក្រុងបាងកក ព្រមានពលរដ្ឋខ្លួនពីការឆបោកតាមរយៈ «ការងារប្រាក់ខែខ្ពស់» នៅថៃ

    SRN TVBy SRN TVApril 27, 2026No Comments2 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    បាងកក៖ ស្ថានទូតចិនប្រចាំទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៤ ខែមេសា បានចេញសេចក្ដីណែនាំដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីហានិភ័យនៃល្បិចបោកបញ្ឆោតតាមរយៈការសន្យាផ្ដល់ «ការងារដែលមានប្រាក់ខែខ្ពស់»។ ការចេញមុខព្រមាននេះ បានធ្វើឡើងបន្ទាប់ពីតារាសម្ដែងចិនម្នាក់ គឺលោក Wang Xing ត្រូវបានគេលួងលោមឱ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា រួចត្រូវបានក្រុមឧក្រិដ្ឋជនបង្ខាំងទុក និងលក់បន្តក្នុងបណ្ដាញជួញដូរមនុស្ស។

    លោក Wang Xing យោងតាមការចេញផ្សាយរបស់កាសែតThe China Daily ក្នុងសេចក្ដីណែនាំនោះ ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះរាល់ការអូសទាញឱ្យទៅកាន់តំបន់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា មិនថាក្រោមរូបភាពផ្ដល់ប្រាក់ខែខ្ពស់ ឬការផ្ដល់អត្ថប្រយោជន៍កម្សាន្តផ្សេងៗនោះឡើយ។ ស្ថានទូតបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើធ្លាក់ក្នុងអន្ទាក់នៃក្រុមឆបោកទាំងនោះ ជនរងគ្រោះអាចប្រឈមនឹងការបង្ខាំងទុកដោយខុសច្បាប់ អំពើហិង្សា ឬអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

    ជាចុងក្រោយ ស្ថានទូតបានជំរុញឱ្យប្រជាពលរដ្ឋចិនបង្កើនការជឿជាក់លើរដ្ឋាភិបាល និងកុំចាញ់បោកការឃោសនាតាមបណ្ដាញសង្គម ដូចជាវីដេអូខ្លីៗ ឬសារផ្សព្វផ្សាយការងារក្រៅប្រទេសដែលសន្យាផ្ដល់ប្រាក់កម្រៃច្រើន និងមានភាពងាយស្រួល។ ស្ថានទូតបានគូសបញ្ជាក់ថា ក្នុងករណីមានអាសន្ន ឬមានការសង្ស័យណាមួយ សូមប្រញាប់ទាក់ទងមកកាន់ប៉ូលិសមូលដ្ឋាន ឬស្ថានទូតចិនជាបន្ទាន់ ដើម្បីទទួលបានការជួយសង្គ្រោះទាន់ពេលវេលា៕ដោយ៖ សិរី នាគ

    Screenshot
    Screenshot
    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេច ឃួន សុដារី និងប្រធានរដ្ឋសភាវៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ

    July 29, 2026

    យោធាអាមេរិក បើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈអ៉ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz សាជាថ្មី

    July 12, 2026

    យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី

    June 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”