Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » កូរ៉េខាងជើង បានបង្កើនសមត្ថភាពនុយគ្លេអ៊ែរ ក្រោយ ការវាយប្រហាររបស់អាមេរិកលើវ៉េណេស៊ុយអេឡា
    ព័ត៌មានអន្តរជាតិ

    កូរ៉េខាងជើង បានបង្កើនសមត្ថភាពនុយគ្លេអ៊ែរ ក្រោយ ការវាយប្រហាររបស់អាមេរិកលើវ៉េណេស៊ុយអេឡា

    SRN TVBy SRN TVJanuary 5, 2026No Comments3 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    មេដឹកនាំកូរ៉េខាងជើង បានបង្កើនសមត្ថភាពការពារ និងវាយប្រហារដោយអាវុធប្រល័យលោក ប្រសិនបើប្រទេសជាតិរងការគំរាមកំហែងនោះ។ សកម្មភាពរបស់កូរ៉េខាងជើងកើតឡើង ក្រោយពេល អាមេរិកវាយប្រហារ ហើយចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា។

    ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថាកាលពីថ្ងៃអាទិត្យ ទី៤ ខែមករា កូរ៉េខាងជើងបានចេញមុខថ្កោលទោស ការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិក លើវ៉េណេស៊ុយអេឡា ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអធិបតេយ្យប្រទេសអាមេរិកឡាទីនមួយនេះ។

    KCNA បានរាយការណ៍ ដោយស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា ព្រឹត្តិការណ៍វាយប្រហារខាងលើ ជាឧទាហរណ៍មួយផ្សេងទៀត ដែលបញ្ជាក់យ៉ាងច្បាស់ក្រឡែតសាជាថ្មី អំពីធម្មជាតិអាក្រក់និងឃោរឃៅរបស់សហរដ្ឋអាមេរិក។

    ទីក្រុងព្យុងយ៉ាងបាននិយាយថា ស្ថានការណ៍បច្ចុប្បន្ននៅវ៉េណេស៊ុយអេឡា បានបង្កផលវិបាកយ៉ាងអន្តរាយ ចំពោះការធានានូវអត្តសញ្ញាណនៃរចនាសម្ព័ន្ធទំនាក់ទំនងក្នុងតំបន់និងអន្តរជាតិ។

    សេចក្តីថ្លែងការណ៍ថ្កោលទោសនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៉ីលបាលិស្ទីគកាលពីព្រឹកថ្ងៃអាទិត្យ ពោលគឺចំថ្ងៃដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តចម្បងរបស់ទីក្រុងព្យុងយ៉ាង និងបន្ទាប់ពីយោធាអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro យកទៅសហរដ្ឋអាមេរិក អំឡុងប្រតិបត្តិការវាយប្រហារកាលពីថ្ងៃសៅរ៍៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    នាវាចម្បាំងរុស្ស៊ីចំនួន​ ៣គ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ​ រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា

    April 3, 2026

    រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់

    April 3, 2026

    លោក Trump គំរាមកម្ទេចអណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង

    March 31, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”