Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង ចុះបង្ក្រាបបណ្តាញផលិតគ្រឿងញៀនទ្រង់ទ្រាយធំប្រចាំតំបន់អាស៊ី ដែលមានទីតាំងនៅប្រទេសថៃ
    ព័ត៌មានអន្តរជាតិ

    ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង ចុះបង្ក្រាបបណ្តាញផលិតគ្រឿងញៀនទ្រង់ទ្រាយធំប្រចាំតំបន់អាស៊ី ដែលមានទីតាំងនៅប្រទេសថៃ

    SRN TVBy SRN TVJune 15, 2026Updated:June 15, 2026No Comments15 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ថៃឡង់ដ៍៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង ហៅកាត់ថា NIS បានសហការជាមួយការិយាល័យត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) បើកប្រតិបត្តិការរួមគ្នាឆ្មក់ចូលបង្ក្រាបឃ្លាំងស្តុកទំនិញចំនួន ១០កន្លែង នៅក្នុងនិងជុំវិញទីក្រុងបាងកក ដោយបានរឹបអូសសារធាតុគីមីជិត ៥០តោន សម្រាប់យកទៅផ្សំដើម្បីផលិតគ្រឿងញៀន កាលពីសប្ដាហ៍មុន ដោយនេះគឺជាលើកដំបូងបង្អស់ដែលស្ថាប័នកូរ៉េខាងត្បូង ចុះបង្ក្រាបដោយផ្ទាល់នៅបរទេស ។

    សារធាតុគីមីដែលដកហូតបាន រួមមានសារធាតុអាសេតូន (Acetone – ទឹកលាងថ្នាំក្រចក/រំលាយធាតុគីមី) និងអាស៊ីតអ៊ីដ្រូក្លូរីក (Hydrochloric acid) ដែលបើតាមការវាយតម្លៃ គឺវាមានបរិមាណច្រើនល្មមអាចផលិតជាគ្រឿងញៀនសម្រេចបានរហូតដល់ទៅ ៧០០លានគ្រាប់/ចាក់ និងមានតម្លៃទឹកប្រាក់នៅលើទីផ្សារងងឹតខ្ទង់ ៥,៥៩ ពាន់លានដុល្លារអាម៉េរិក (៨,៤ ទ្រីលានវ៉ុន) ប្រសិនបើត្រូវបានចែកចាយចេញទៅក្រៅ ។

    យុទ្ធនាការដ៏ធំនេះ បានធ្វើឡើង គិតចាប់តាំងពីមានសំណើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថៃ កាលពីប៉ុន្មានខែថ្មីៗកន្លងទៅនេះ ដើម្បីឱ្យកូរ៉េខាងត្បូងជួយតាមចាប់ខ្លួនមេខ្លោងគ្រឿងញៀនដ៏មានឥទ្ធិពលឈ្មោះ ថផាណាន់ (Thapanan) ដែលជាជនសង្ស័យមានដីកាតាមចាប់ខ្លួនរហូតដល់ទៅ ៥០ដង និងជាអ្នកគ្រប់គ្រងការចែកចាយគ្រឿងញៀនជាងពាក់កណ្តាលនៅក្នុងប្រទេសថៃ ។

    នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ មានការចូលរួមពីកម្លាំងចម្រុះរបស់ថៃជាង ១០០នាក់ ដោយមានការគាំទ្របច្ចេកទេសពីអ្នកជំនាញគ្រឿងញៀនរបស់កូរ៉េខាងត្បូង ខណៈទីភ្នាក់ងារ NIS បានចាត់ទុកជោគជ័យនេះថាជាការកាត់ផ្តាច់ប្រភពផ្គត់ផ្គង់គ្រឿងញៀនដ៏ធំប្រចាំតំបន់អាស៊ី និងប្តេជ្ញាបន្តសហការកម្ទេចបណ្តាញឆ្លងដែនទាំងនេះទៀត ៕

    Screenshot

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេច ឃួន សុដារី និងប្រធានរដ្ឋសភាវៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ

    July 29, 2026

    យោធាអាមេរិក បើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈអ៉ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz សាជាថ្មី

    July 12, 2026

    យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី

    June 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”