Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី
    ព័ត៌មានអន្តរជាតិ

    យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី

    SRN TVBy SRN TVJune 28, 2026No Comments10 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    វ៉ាស៉ីនតោន៖ យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត បានរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈវាគឺជាការកើនឡើងកម្តៅភាពតានតឹងយ៉ាងអាក្រក់បំផុតមួយ ចាប់តាំងពីភាគីទាំងពីរ ទើបតែបានចុះកិច្ចព្រមព្រៀងបឋមដើម្បីឆ្ពោះទៅរកសន្តិភាព កាលពី២សប្តាហ៍មុនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦។

    យោធាអាមេរិកបាននិយាយថា ការវាយប្រហារថ្មីទៀតខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីកប៉ាល់ប្រេង១គ្រឿងដោតទង់ជាតិប៉ាណាម៉ា បានរងការវាយប្រហារពីដ្រូនអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍។ រីឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «វាអាចដល់ពេលមួយ ដែលយើងលែងអាច​ទទួលយកហេតុផលអ្វីទាំងអស់តទៅទៀត ហើយនឹងត្រូវបង្ខំឱ្យប្រើជម្រើសយោធាដើម្បីសម្រេចគោលដៅ ដែលកន្លងមកយើងបានចាប់ផ្តើមដោយជោគជ័យ។ ប្រសិនបើត្រូវដើរដល់ផ្លូវនោះមែន សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងលែងមានវត្តមានទៀតហើយ»។

    គួរបញ្ជាក់ថា ការវាយប្រហារកប៉ាល់ដឹកប្រេងកាលពីថ្ងៃសៅរ៍ គឺកើតមានឡើងក្រោយកប៉ាល់ដឹកទំនិញ១គ្រឿង ក៏បានរងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដែលបានដុតបញ្ឆេះការផ្ទុះកម្តៅភាពតានតឹងថ្មីចុងក្រោយបង្អស់នេះ។ អ៉ីរ៉ង់និងអាមេរិក បានចោទគ្នាទៅវិញទៅមកអំពីការបំពានកិច្ចព្រមព្រៀងបឋម ដោយ​ទីក្រុងតេហេរ៉ង់ បានបន្ទោសទីក្រុងវ៉ាស៉ីនតោនជាពិសេស ជុំវិញការសន្យាបញ្ឈប់សង្រ្គាមរបស់អ៉ីស្រាអែលនៅលីបង់។

    អ៉ីស្រាអែលនិងលីបង់ បានយល់ព្រមម្តងហើយម្តងទៀតចំពោះបទឈប់បាញ់ ដែលសម្របសម្រួលដោយអាមេរិក ខណៈការព្រមព្រៀងថ្មីចុងក្រោយបំផុត គឺកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែការអនុវត្តជាក់ស្តែងហាក់ពុំមានប្រសិទ្ធនោះទេ ដ្បិតអ៉ីស្រាអែលបន្តទទូចថា នឹងមិនដកកងទ័ពចេញពីទឹកដីដែលខ្លួនកាន់កាប់ដាច់ខាត ហើយក្រុមហេសបូឡា បានបន្តច្រានចោលការអំពាវនាវឱ្យខ្លួនរំសាយអាវុធ ដរាបណាកងទ័ពអ៉ីស្រាអែល នៅតែស្ថិតលើទឹកដីលីបង់៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេច ឃួន សុដារី និងប្រធានរដ្ឋសភាវៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ

    July 29, 2026

    យោធាអាមេរិក បើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈអ៉ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz សាជាថ្មី

    July 12, 2026

    តម្លៃប្រេងឡើងថ្លៃវិញ ក្រោយអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz សាជាថ្មី ខណៈ លោកត្រាំ ព្រមានអាចបើកការវាយប្រហារថ្មី

    June 22, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”