Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » តើប្រទេសសមាជិកអាស៊ានណាខ្លះ ទទួលបានការអញ្ជើញឱ្យចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាម៉េរិក?
    ព័ត៌មានអន្តរជាតិ

    តើប្រទេសសមាជិកអាស៊ានណាខ្លះ ទទួលបានការអញ្ជើញឱ្យចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាម៉េរិក?

    SRN TVBy SRN TVJanuary 22, 2026No Comments2 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    អាស៊ាន៖ តាមរយៈប្រភពជាច្រើន ដោយគិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៦នេះ មានប្រទេសចំនួន ៦ហើយនៅក្នុងតំបន់អាស៊ានដែលទទួលបានការអញ្ជើញឱ្យចូលរួមជាសមាជិកនៅក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលផ្តួចផ្ដើមឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។

    នៅក្នុងចំណោមប្រទេសអាស៊ានដែលទទួលបានការអញ្ជើញ រួមមាន វៀតណាម, ឥណ្ឌូណេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, ថៃឡង់ដ៍ និងកម្ពុជា។ ក្នុងនោះ មានប្រទេសខ្លះយល់ព្រមក្នុងការចូលរួមរួចហើយ ខណៈប្រទេសខ្លះទៀតកំពុងតែស្ថិតនៅក្នុងដំណាក់កាលពិភាក្សានិងវាយតម្លៃ ។

    ដោយឡែក ប្រទេសសមាជិកអាស៊ានដែលនៅសេសសល់ផ្សេងទៀត នៅមិនទាន់ទទួលបានការអញ្ជើញឱ្យចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពនៅឡើយទេ ដែលបណ្ដាប្រទេសទាំងនោះ ទំនងជានឹងទទួលបានការអញ្ជើញណាមួយនៅពេលខាងមុខ ។

    ដំបូងឡើយ លោកត្រាំ បង្កើតក្រុមប្រឹក្សាសន្តិភាពឡើងមក ក្រោមគោលបំណងដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា (Gaza) តែប៉ុណ្ណោះ ក៏ប៉ុន្តែនៅពេលក្រោយមកទៀត លោកចង់ឱ្យក្រុមនេះជួយដោះស្រាយជម្លោះនៅទូទាំងពិភពលោកតែម្ដង ។

    គួររំឭកថា គ្រប់ប្រទេសដែលចូលរួមនៅក្នុងក្រុមប្រឹក្សានេះ នឹងមានអាណត្តិក្នុងរយៈពេល ៣ឆ្នាំ ប៉ុន្តែ ប្រសិនបើពួកគេចង់មានសមាជិកភាពលើសពី៣ឆ្នាំ ប្រទេសទាំងនោះត្រូវបង់ទឹកប្រាក់ចំនួន ១ពាន់លានដុល្លារអាម៉េរិកចូលទៅក្នុងមូលនិធិ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេច ឃួន សុដារី និងប្រធានរដ្ឋសភាវៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ

    July 29, 2026

    យោធាអាមេរិក បើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈអ៉ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz សាជាថ្មី

    July 12, 2026

    យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី

    June 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”