Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » គណបក្សគាំទ្រយោធាមីយ៉ាន់ម៉ា ប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតរៀបចំដោយរបបយោធា
    ព័ត៌មានអន្តរជាតិ

    គណបក្សគាំទ្រយោធាមីយ៉ាន់ម៉ា ប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតរៀបចំដោយរបបយោធា

    SRN TVBy SRN TVJanuary 27, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រភពរបស់គណបក្ស នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់សារព័ត៌មាន AFP ថា គណបក្សគាំទ្រយោធាដ៏លេចធ្លោរបស់សហភាពមីយ៉ាន់ម៉ា បានឈ្នះការបោះឆ្នោតដែលរៀបចំដោយរបបយោធា បន្ទាប់ពីមាននូវដំណើរការបោះឆ្នោតរយៈពេល ១ខែ ដែលអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានបដិសេធមិនទទួលយក ដោយចាត់ទុកថា គ្រាន់តែជាការកំណត់ឡើងវិញនូវការគ្រប់គ្រងរបស់កងទ័ពប៉ុណ្ណោះ។

    បើទោះបីជាយោធាបានបញ្ជាក់ថា ការបោះឆ្នោតនេះនឹងប្រគល់អំណាចទៅឲ្យប្រជាជនវិញក៏ដោយ ក៏មេដឹកនាំប្រជាធិបតេយ្យដ៏មានប្រជាប្រិយភាព លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅតែត្រូវបានឃុំខ្លួន តាំងពីរដ្ឋប្រហារ ហើយគណបក្សរបស់លោកស្រីត្រូវបានរំលាយ ខណៈដែលអ្នករិះគន់ លើកឡើងថា សន្លឹកឆ្នោតមានពេញទៅដោយសម្ព័ន្ធមិត្តយោធា។

    ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យចែករំលែកលទ្ធផលបឋម មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្សសាមគ្គីភាពសហភាព និងអភិវឌ្ឍន៍ (USDP) បានបង្ហើបឲ្យដឹងថា «យើងបានឈ្នះសំឡេងភាគច្រើនរួចហើយ» ។
    ពួកគេបានបញ្ជាក់ថា៖ «យើងស្ថិតក្នុងការមានសិទ្ធិអំណាចបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីដំណាក់កាលទី៣ និងចុងក្រោយនៃការបោះឆ្នោត បានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា។ ដោយសារយើងបានឈ្នះការបោះឆ្នោត យើងនឹងបន្តទៅមុខ»។
    អ្នកវិភាគជាច្រើន ពណ៌នាអំពីគណបក្ស USDP ថា ជាតំណាងស៊ីវិលរបស់យោធាដែលបានដណ្តើមអំណាច ក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដោយផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី។

    ការបោះឆ្នោតមិនត្រូវបានធ្វើឡើងនៅក្នុងតំបន់ធំៗរបស់ប្រទេសគ្រប់គ្រងដោយក្រុមឧទ្ទាម ដែលកំពុងប្រយុទ្ធគ្នាជាមួយរបបយោធា ក្នុងសង្គ្រាមស៊ីវិលបង្កឡើងដោយរដ្ឋប្រហារនោះទេ ជាឧបសគ្គមួយទៀតដែលត្រូវបានលើកឡើងដោយអ្នកដែលចោទសួរអំពីអាណត្តិនៃការបោះឆ្នោតនេះ។ លទ្ធផលផ្លូវការត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសនៅប៉ុន្មានខាងមុខក្នុងសប្តាហ៍នេះ៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    នាវាចម្បាំងរុស្ស៊ីចំនួន​ ៣គ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ​ រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា

    April 3, 2026

    រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់

    April 3, 2026

    លោក Trump គំរាមកម្ទេចអណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង

    March 31, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”