យន្តហោះវាយប្រហារAT-6មួយគ្រឿង បានធ្លាក់អំឡុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរស្វែងរកនិងជួយសង្គ្រោះ នៅក្នុងស្រុកChom Thongខេត្តChiang Maiប្រទេសថៃ បណ្តាលឱ្យផ្ទុះបង្កជាអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២៦នេះ។ យន្តហោះចម្បាំងធុនតូចកៅអីពីរ មួយគ្រឿងនេះ បានធ្លាក់ក្នុងព្រៃ បណ្តាលឱ្យអ្នកបើកយន្តហោះចំនួន២នាក់បានស្លាប់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យកងទ័ពអាកាសថៃលោកJackkrit Thammavichai។
យ៉ាងណាមិញ បើតាមកងទ័ពអាកាសថៃបាននិយាយថា ហេតុការណ៍នេះមិនបានប៉ះពាល់ដល់ប្រជាជនក្នុងតំបន់ ឬបំផ្លាញទ្រព្យសម្បត្តិស៊ីវិលនៅលើដីក្បែរកន្លែងហេតុនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅទី២៩ខែមករាឆ្នាំ២០២៦។

