Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » រុស្ស៊ី បានអះអាងពីការវាយប្រហារលើគោលដៅយោធាអ៊ុយក្រែនចំនួន ១៤៧ កន្លែង
    ព័ត៌មានអន្តរជាតិ

    រុស្ស៊ី បានអះអាងពីការវាយប្រហារលើគោលដៅយោធាអ៊ុយក្រែនចំនួន ១៤៧ កន្លែង

    SRN TVBy SRN TVFebruary 13, 2026No Comments5 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យោធារបស់ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើគោលដៅយោធាចំនួន ១៤៧ និងហេដ្ឋារចនាសម្ព័ន្ធថាមពលដែលបម្រើប្រតិបត្តិការយោធានៅអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹង “ការវាយប្រហារភេរវកម្ម” ដោយទីក្រុងគៀវ។

    សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ បានផ្សាយថា ក្រុមមន្រ្តីបានអះអាងថា រុស្ស៉ីវាយប្រហារអ៊ុយក្រែនដោយយន្តហោះដ្រូន និងមីស៉ីលបាលីស្ទីគ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាលឱ្យប្រព័ន្ធថាមពលរបស់ខ្លួនកាន់តែរងគ្រោះ ដោយធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ក្នុងរដ្ឋធានីកៀវ តំបន់ Dnipro និង Odesa គ្មានអគ្គិសនី ថាមពលកម្តៅ និងទឹកសម្រាប់ប្រើប្រាស់។

    អភិបាលក្រុង លោក Vitali Klitschko និយាយថា គ្រាន់តែទីក្រុងកៀវមួយ អគារលំនៅឋានប្រហែល ៣ ៥០០ខ្នង គ្មានថាមពលកម្តៅ នាយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារថ្មីរបស់រុស្ស៉ី បន្ថែមលើផលប៉ះពាល់ស្រាប់។ ក្រុមហ៊ុនថាមពលឯកជន DTEK បានឱ្យដឹងថា រោងចក្រថាមពលកម្តៅមួយរបស់ខ្លួនត្រូវបានកំណត់គោលដៅ។ មនុស្សជាង ១០០ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ខណៈមនុស្សពីរនាក់រងរបួស។

    នាយប់ថ្ងៃដដែល អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា រលកទីពីរនៃការវាយប្រហារដោយដ្រូនបានបំផ្លាញផ្ទះសម្បែង និងទីតាំងឧស្សាហកម្ម ដែលរំខានដល់ការផ្គត់ផ្គង់អគ្គិសនី កម្តៅ និងទឹក។ រលកដំបូងនៃការវាយប្រហាររបស់រុស្ស៉ី បានធ្វើឱ្យមនុស្សជិត ៣០០ ០០០នាក់គ្មានទឹកប្រើប្រាស់ ខណៈអគារជិត ២០០ខ្នងត្រូវបានទុកចោល ដោយសារតែគ្មានម៉ាស៉ីនកម្តៅ។
    អភិបាលតំបន់ Dnipro លោក Oleksandr Ganzha និយាយថា ទីក្រុងឧស្សាហកម្មភាគអាគ្នេយ៍នៃតំបន់ បានការវាយប្រហារដោយមីស៉ីល និងដ្រូន ធ្វើឱ្យមនុស្ស ៤នាក់រងរបួស។

    បើតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៉ីបានប្រើប្រាស់មីស៉ីលបាលីស្ទិកចំនួន ២៤គ្រាប់ មីស៉ីលគ្រូសមួយគ្រាប់ និងដ្រូន ២១៩គ្រឿង ខណៈកងទ័ពអាកាសបានបាញ់ទម្លាក់ ឬស្ទាក់មីស៉ីលចំនួន ១៦គ្រាប់ និងដ្រូន ១៩៧គ្រឿង៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    នាវាចម្បាំងរុស្ស៊ីចំនួន​ ៣គ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ​ រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា

    April 3, 2026

    រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់

    April 3, 2026

    លោក Trump គំរាមកម្ទេចអណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង

    March 31, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”