Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អភិបាលខេត្តកំពតណែនាំអភិបាលក្រុងទាំងពីរឲ្យបន្តខិតខំដឹកនាំរៀបចំក្រុងឲ្យកាន់តែល្អប្រសើរ
    ព័ត៌មានជាតិ

    អភិបាលខេត្តកំពតណែនាំអភិបាលក្រុងទាំងពីរឲ្យបន្តខិតខំដឹកនាំរៀបចំក្រុងឲ្យកាន់តែល្អប្រសើរ

    SRN TVBy SRN TVMarch 2, 2026No Comments64 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកំពត៖ អភិបាលខេតកំពតលើកឡើងថា ខេត្តកំពតមានក្រុងពីរ គឺកំពត និងក្រុងបូកគោ ហើយក្រុងទាំងពីនេះ គឺជាបេះដូងរបស់ខេត្ត ពិសេសក្រុងកំពតផ្ទាល់តែម្តង ដែលទាមទាឲ្យអភិបាលក្រុងទាំងពីរបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំរៀបចំ កែលម្អ និងអភិវឌ្ឍឲ្យកាន់តែស្អាតទាកទាញ ហើយធានាដល់ភាពសុខសាន្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ត។ 

    ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច លោកអភិបាលក្រុងកំពតទៅជាអភិបាលក្រុងបូកគោ  និងផ្ទេរលោកស្រីអភិបាលក្រុងបូកគោ មកជាអភិបាលក្រុងកំពត  នៅថ្ងៃទី២ មីនា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការផ្លាស់ប្តូរ និងផ្ទេរតំណែងពីកន្លែងមួយទៅកន្លែងមួយទៀត គឺជារឿងធម្មតាសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រដ្ឋ ដើម្បីដោះដូរនូវបទពិសោធ និងរួមគ្នាបន្តការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរ។ យ៉ាងណាមិញ ការផ្ទេភារកិច្ចរបស់លោកអភិបាលក្រុងកំពត និងលោកស្រីអភិបាលក្រុងបូកគោនាពេលនេះ ក៏ដូចគ្នាដែរ ដូច្នេះសូមលោក និងលោកស្រីអភិបាលក្រុងទាំងពីរ ចេះពិភាក្សា សួរនាំគ្នាទៅវិញទៅមក ចំពោះចំណុចណាមួយ ឬការងារណាមួយ ដែលសេសសល់ត្រូវធ្វើបន្ត ឲ្យបានច្បាស់លាស់ ។ 

    ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពតមានភូមិសាស្ត្រអំណោយផល ហើយមានក្រុងពីរដែលមានសក្តានុពលខ្លាំងដូចគ្នា ហើយឯកឧត្តមជឿជាក់ថា លោក និងលោកស្រីអភិបាលក្រុងទាំងពីរ នឹងបន្តខិតខំដឹកនាំ រៀបចំ និងអភិវឌ្ឍន៍ក្រុងឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីផ្តល់ជូននូវភាពសុខសាន្ត និងកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេង និងស្នាក់នៅក្រុងទាំងពីរ។ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តឲ្យអភិបាលក្រុងទាំងពីរ ត្រូវធ្វើជាមេដឹកនាំគំរូ សម្រាប់មន្ត្រី និងប្រជាជន។ 

    សូមបញ្ជាក់ថា លោកស្រី ងឹន ផលរ័ត្ន ជាអភិបាលក្រុងបូកគោដំបូងគេ បន្ទាប់ពីក្រុងនេះត្រូវបានបង្កើតកាលពីជាង៤ឆ្នាំមុន ខណៈដែលលោក លាង រឿនសុធី បានបម្រើការងារជាអភិបាលក្រុងកំពតគ្រប់ពីរអាណត្តិហើយ៕ដោយ៖ សិរី នាគ

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”