Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អនុប្រធានទី១អាជ្ញាធរមីន៖ គោលនយោបាយរបស់សម្តេចធិបតី គឺមិនទុក​ឱ្យ​នរណាម្នាក់​បន្ត​រង​គ្រោះ​ដោយ​សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឡើយ
    ព័ត៌មានជាតិ

    អនុប្រធានទី១អាជ្ញាធរមីន៖ គោលនយោបាយរបស់សម្តេចធិបតី គឺមិនទុក​ឱ្យ​នរណាម្នាក់​បន្ត​រង​គ្រោះ​ដោយ​សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឡើយ

    SRN TVBy SRN TVMarch 3, 2026No Comments36 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុ​ប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពី​ការ​គាំទ្រ​ដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អនុស្សារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា កម្ពុជា​បាន​រស់​នៅ​ជាមួយ​នឹង​ផល​វិបាក​នៃស​ង្គ្រាម​អស់​ជា​ច្រើនទសវត្សរ៍មកហើយ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និង​បាន​រារាំងសហគមន៍ទាំងមូល ហើយការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ វាប៉ះពាល់​ដល់​គ្រួសារ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។

    ដោយ​យល់ឃើញពីផលវិបាកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​ចក្ខុវិស័យដឹកនាំសកម្មភាពមីនជាអាទិភាពមួយរបស់កម្ពុជា។ គោល​នយោបាយ​របស់​សម្តេច សង្កត់ធ្ង​ន់​លើ​ការ​មិន​ទុក​ឱ្យ​នរណាម្នា​ក់​បន្ត​រង​គ្រោះដោ​យសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ ហើយអ្នកនៅរស់រានមានជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្រ្គោះ ក្នុង​នោះ​រួមមានការផ្តល់ការថែទាំ ការគាំទ្រ និងការផ្តល់ឱកាសជាច្រើន ជាពិសេស​បន្ត​កសាង​ប្រទេស​កម្ពុជា​មួយ​ដែល​មានសុវត្ថិភាព។

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់ក្នុងអនុស្សរណៈយោគយល់នេះ នឹង​ត្រូវ​អនុវត្តតាមក្របខណ្ឌជាតិ និងគោលនយោបាយរបស់កម្ពុជាសម្រាប់សកម្មភាពមីន និង​ជំនួយ​ជន​រងគ្រោះ ប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ឯក​ឧត្តម​ទេសរដ្ឋ​មន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ Mayaguez Memorial VFW Post 11575 ចំពោះការលះបង់ ទឹកចិត្តសប្បុរស និងការប្តេជ្ញា​ចិត្ត​ឈរ​ជាមួយ​ជន​រង​គ្រោះកម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ Mayaguez Memorial VFW Post 11575 ក្នុងការរួមចំណែកគាំទ្រដល់ជនមានពិការភាព និងធ្វើជា​ដៃគូ​ដើម្បី​បង្កើន​ការគាំទ្រសម្រាប់ចក្ខុវិស័យកម្ពុជាគ្មានមីន៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”