Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល​ធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦​ នាព្រឹកនេះ!
    ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល​ធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦​ នាព្រឹកនេះ!

    SRN TVBy SRN TVMarch 4, 2026Updated:March 4, 2026No Comments56 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន​កម្ពុជាឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេលពីរថ្ងៃក្រោម​ប្រធាន​បទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។

    ពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ​យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រី​ជាន់ខ្ពស់​នៃរាជរដ្ឋាភិបាលកម្ពុជា អ្នកធ្វើ​ធុរ​កិច្ចជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។

    កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដែល​នឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅ​នឹងបញ្ហា​ប្រឈម​នាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត។
    បន្ទាប់ពីពិធីបើកជាផ្លូវការនាព្រឹកថ្ងៃនេះទៅ កិច្ចប្រជុំកំពូលនឹងបន្តជាមួយវេទិកា​នៃកិ​ច្ច​ពិភាក្សា និងចែករំលែកនូវព័ត៌មាននានាពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាអ្នកធ្វើ​ធុរកិច្ច។
    កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រ​កម្ពុជា» ដោយលើកយកប្រធានបទសំខាន់ៗមួយចំនួនមកជជែកពិភាក្សា។ ប្រធានបទទាំងនោះរួមមាន៖

    -​ ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាតការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់»។
    -​ នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ «ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម»
    -​ សមាហរណកម្មតំបន់៖ «កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍»
    -​ ការវិវត្តនៃកម្លាំងពលកម្ម៖ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»។

    សូមបញ្ជាក់ថា បើទោះបីស្ថិតក្នុងបរិការណ៍ដ៏លំបាកនៃសង្គ្រាមឈ្លានពានរបស់​ប្រទេស​ថៃ និងរំខានដោយបញ្ហាដ៏ស្មុគស្មាញរបស់សកលលោកយ៉ាងណាក្តី តែកម្ពុជាបន្តរក្សា​បាន​នូវបរិយាកាសធុរកិច្ចមួយល្អប្រសើរនៅក្នុងឆ្នាំ២០២៥។​ គេអាចមើលឃើញពីបរិយាកាសល្អប្រសើរនោះ តាមរយៈការរក្សាបាននូវកំណើនធ្វើ​ពា​ណិជ្ជកម្ពុជា និងការវិនិយោគរបស់កម្ពុជា។

    ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម​ជាង ៦៥.២៤ពាន់លាន​ដុល្លារ​អា​ម៉េ​រិក កើនឡើង ១៧.៦៦%​។ ពេញមួយឆ្នាំ២០២៥ កម្ពុជាបាននាំចេញ​ទំនិញ​សំខាន់ៗ​សម្រេច​​បានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និង​ការនាំ​ចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២%។

    ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន៖ អាស៊ាន, អូស្រ្តាលីលី, ចិន, ជប៉ុន, សាធារ​ណ​រដ្ឋកូរ៉េ, ណូវែលហ្សេឡង់, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, សហរដ្ឋអាម៉េរិក, កា​ណា​​ដា, អេមីរាត់អារ៉ាប់រួម និងឥណ្ឌា។

    ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែក​ជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូង​មី និង៩) គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។

    សម្រាប់ការវិនិយោគវិញ ពេញមួយឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៦៣០គម្រោង កើន៥​២​% ក្នុងទំហំទុនវិនិយោគសរុប១០ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។

    គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨៧ និង​គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន​ចំនួន​២៤៣។

    ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលណៈកម្មាធិការវិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំ​ទុន​វិនិយោគសរុបប្រមាណ ៦.៩ប៊ីលានដុល្លារអាម៉េរិក។

    បន្ថែមពីលើគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីនៅ គ.វ.ក. នៃ ក.អ.ក. នៅក្នុងឆ្នាំ​២០២៥នេះ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជី​គម្រោង​វិនិយោគ សរុបចំនួន ២២៨គម្រោង ដែលមានទុនវិនិយោគ​សរុបប្រមាណ ៧៦៣លាន​ដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ១០៦ពាន់កន្លែង៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”