Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោសធិ៍សែនជ័យ និងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅ
    ព័ត៌មានជាតិ

    កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោសធិ៍សែនជ័យ និងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅ

    SRN TVBy SRN TVMarch 9, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ ដោយអនុវត្តបានអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក​ឧត្ដមសេនីយ៍​ត្រី​ លី​ សាតសាយ​ មេ​បញ្ជាការរ​ងកង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោសធិ៍សែនជ័យ និងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅ។

    ជាក់ស្តែងនៅបុរីប៉េងហួត ច្បារអំពៅ ចំនួន១៩ខ្នងផ្ទះ មានជនបរទេសស្នាក់នៅ៣៧នាក់ ស្រី៩នាក់ មាន៤សញ្ជាតិ (ចិន មីយ៉ាន់ម៉ា វៀតណាម និងនេប៉ាល់) មានលិខិតឆ្លងដែន។ ក្នុងនោះ ត្រួតពិនិត្យផ្ទះលេខ១៣ ផ្លូវR១៣ (គំរោងរូមែន៍) រកឃើញក្រាមពណ៍សថ្លា១កញ្ចប់ថង់តូច (សង្ស័យជាសារធាតុញៀន) និងឧបករណ៍ប្រេីប្រាស់គ្រឿងញៀន២ប្រអប់។

    ក្នុងបុរីជីបម៉ុង ខណ្ឌពោធិ៍សែនជ័យ រកឃើញជនបទេសស្នាក់នៅ៧ខ្នងផ្ទះ មនុស្ស២៩នាក់ ស្រី៦នាក់ មាន១ខ្នងផ្ទះ មានជនបរទេសស្នាក់ខុសច្បាប់ ចំនួន៧នាក់ (ប្រុស៦ ស្រី១) មាន៣សញ្ជាតិ ជនជាតិចិន៥នាក់ ជនជាតិឡាវ១នាក់ និងជនជាតិមីយ៉ាន់ម៉ា១នាក់។ ជនបទេសទាំង៧នាក់ មាន២នាក់ លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា តាមប្រទេសឡាវ (ជនជាតិចិន), ជនបរទេស២នាក់ ទើបមកពីខេត្តព្រះសីហនុ, ជនបរទេស៣នាក់ មកពីកោះពេជ្រខណ្ឌចំការមន។ ក្នុងនោះ ដកហូតទូរស័ព្ទចំនួន១៥គ្រឿង, កុំព្យូទ័រយួដៃ១គ្រឿង និងរថយន្តពណ៌ខ្មៅ១គ្រឿង។
    បច្ចុប្បន្នជនបរទេសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”