Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » មន្រ្តីក្រសួងពាណិជ្ជកម្ម បន្តចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ គុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ ខណៈក្រសួងព្រមានចាត់វិធានការ ចំពោះស្ថានីយណា ដែលបានប្រព្រឹត្តអំពើមិនសុចរិត និងដំឡើងថ្លៃខុសប្រក្រតី
    ព័ត៌មានជាតិ

    មន្រ្តីក្រសួងពាណិជ្ជកម្ម បន្តចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ គុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ ខណៈក្រសួងព្រមានចាត់វិធានការ ចំពោះស្ថានីយណា ដែលបានប្រព្រឹត្តអំពើមិនសុចរិត និងដំឡើងថ្លៃខុសប្រក្រតី

    SRN TVBy SRN TVMarch 9, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីនៃមន្ទីររ៉ែ និងថាមពល បានបន្តចុះ អង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ ពិនិត្យគុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ នៅតាមបណ្តាខេត្តមួយចំនួន ខណៈក្រសួងពាណិជ្ជកម្មបានព្រមានចាត់វិធានការ ចំពោះស្ថានីយណា ដែលបានប្រព្រឹត្តនូវអំពើមិនសុចរិត និងលក់ប្រេងឥន្ធនៈដំឡើងថ្លៃខុសប្រក្រតី។

    យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល២ថ្ងៃនេះ គឺថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៦ មន្រ្តីនៃនាយកដ្ឋានកិច្ចការបច្ចេកទេសនិងមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីសាខា ក.ប.ប. រាជធានី ខេត្ត បានបន្តសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពល ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ បានចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ ពិនិត្យគុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ ក្នុងគោលបំណងធានាការលក់និងជំរុញឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេសនិងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី ពិសេសគោរពឱ្យបានតាមតាមសេចក្ដីជូនដំណឹងស្ដីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម។

    ជាមួយនោះ មន្រ្តីជំនាញបានចុះដល់គោលដៅដែលសាធារណជនបានផ្តល់ព័ត៌មានអំពីការលក់ដំឡើងថ្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួង ដែលមានទីតាំងនៅស្រុកកំរៀង ខេត្តបាត់ដំបង , ស្រុករុនតាឯក ខេត្តសៀមរាប ស្រុកសំបូរ ខេត្តក្រចេះ , ស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកកំពង់ថ្ម ខេត្តកំពង់ធំ។ ជាលទ្ធផលដេប៉ូចែកចាយទាំងនោះ បានបិទទ្វា និងផ្អាកអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន។ ចំពោះស្ថានីយ/ដេប៉ូ ដែលអះអាងដោយទុច្ចរិតថាអស់ស្តុកចែកចាយ មន្រ្តីជំនាញនឹងអនុវត្តការផ្ទៀងផ្ទាត់ភាពអនុលោមដើម្បីដាក់ចេញវិធានការតាមនីតិវិធី។

    អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលជួបប្រទះនូវភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងបរិមាណ គុណភាព ឬការដំឡើងថ្លៃលក់លើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សូមផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្មលេខ ១២៦៦ ឬ លេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ ឬទូរស័ព្ទដៃលេខ ០១២ ៩២៥ ៣១៧ , ០១២ ៨៧៥ ៩៨៩ , ០១២ ៨២៤ ៩៤៨ ។

    អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងអនុវត្តនូវវិធានការតាមនីតិវិធីនៃច្បាប់ជាធរមានចំពោះស្ថានីយណា ដែលបានប្រព្រឹត្តនូវអំពើមិនសុចរិត និងលក់ប្រេងឥន្ធនៈដំឡើងថ្លៃខុសពីសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ លេខ ០៦៨៦ ព.ណ.អវឯ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”