Close Menu
    Facebook X (Twitter) Instagram
    Trending
    • សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែងរបស់ជនជាតិចិននៅស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពីក្រសួងកសិកម្ម
    • សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៣នាក់ មកតុលាការ​ខេត្តក្នុងករណីហិង្សា​ ​បង្កការ​អុកឡុកនិងបង្កការរំខាននៅស្រុកចន្ទ្រា​និងក្រុងបាវិត
    • សម្តេចតេជោ៖ «ខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា»
    • កម្លាំងកងរាជអាវុធហត្ថក្របួចមុខសញ្ញា​ចោរប្លន់​បាន​ម្នាក់ផ្អើល​​​ទាំង​​​ព្រឹកកណ្ដាលក្រុងបាត់ដំបង
    • ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកឫសគល់នៃបញ្ហាប៉ាឡេស្ទីន
    • លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានលាលែងពីមុខតំណែងហើយ
    • មេធាវីតំណាងដោយអាណត្តិជូន ឯកឧត្តម សេង ទៀង ចេញលិខិតជូនដំណឹង និងប្រកាសជាសាធារណៈ ករណីក្លែងបន្លំ និងយកឈ្មោះ ទៅអួតអាងជាថ្នូរទៅនឹងការយកទឹកប្រាក់ចំនួន ៣,០០០ដុល្លារ ពីប្រជាពលរដ្ឋចំនួន០៨គ្រួសារ លើករណីរឿងបញ្ហាដីធ្លី
    • លោកបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អ្នកជេរប្រមាថស្រ្តីនៅខេត្តតាកែវលើ Facebook ត្រូវបាននគរបាលឃាត់ខ្លួនហើយ
    ព័ត៌មានជាតិ

    អ្នកជេរប្រមាថស្រ្តីនៅខេត្តតាកែវលើ Facebook ត្រូវបាននគរបាលឃាត់ខ្លួនហើយ

    SRN TVBy SRN TVDecember 5, 2025No Comments10 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយបានការចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ក្រោយផ្ទុះការប្រតិកម្មពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្ត ពាក់ព័ន្ធគណនីហ្វេសប៊ុក ឈ្មោះ ស្រី ឡូត ដែលបានបង្ហោះខ្លឹមសារជេប្រមាថប៉ះពាល់កិត្តិយសស្រ្តីនៅខេត្តតាកែវ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់។

    គួរបញ្ជាក់ជូនករណីនេះ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្រាវជ្រាវដោយជំនាញ កំណត់មុខសញ្ញាបានភ្លាមៗ ឈានដល់ការឃាត់ខ្លួនឈ្មោះ មាន សង្ហារ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រផលិតកាបូប នៅចោមចៅ រាជធានីភ្នំពេញ។

    ចំពោះមូលហេតុនៃការបង្ហោះខ្លឹមសារបែបនេះ ដោយ សារឈ្មោះមាន សង្ហារ ខឹងប្រពន្ធរបស់ខ្លួនឈ្មោះ ស្រី ឡូត ដែលបានបំបែកបំបាក់នារីជាសង្សារក្រោយរបស់ខ្លួន ឈ្មោះ អឿន សៀវម៉ី ដែលរស់នៅខេត្តតាកែវ មុខ របរលក់អនឡាញ ក្នុងគោលបំណងទម្លាក់កំហុសឱ្យប្រពន្ធទទួលខុសត្រូវចំពោះមុខច្បាប់ និងខឹងសង្សារថ្មីឈ្មោះ អឿន សៀវម៉ី ដែលបដិសេដឈប់ស្រឡាញ់ខ្លួន។

    បច្ចុប្បន្នករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវីធីផងដែរ៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែងរបស់ជនជាតិចិននៅស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពីក្រសួងកសិកម្ម

    December 6, 2025

    សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៣នាក់ មកតុលាការ​ខេត្តក្នុងករណីហិង្សា​ ​បង្កការ​អុកឡុកនិងបង្កការរំខាននៅស្រុកចន្ទ្រា​និងក្រុងបាវិត

    December 6, 2025

    សម្តេចតេជោ៖ «ខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា»

    December 6, 2025

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”