Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » សមត្ថកិច្ចកំពុងពិនិត្យទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. នៅពេលមានករណីមានត្រីនិងគោងាប់នៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស
    ព័ត៌មានជាតិ

    សមត្ថកិច្ចកំពុងពិនិត្យទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. នៅពេលមានករណីមានត្រីនិងគោងាប់នៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស

    SRN TVBy SRN TVDecember 5, 2025No Comments10 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានសេចក្តីរាយការណ៍ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅឃុំខ្លុងពពក, ឃុំជៀប, ឃុំអភិវឌ្ឍន៍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលសង្ស័យមានការបំពុលបរិស្ថាននិងបានធ្វើឱ្យត្រីនិងសត្វគោរបស់ប្រជាពលរដ្ឋងាប់ចំនួន៤ក្បាលនៅតាមអូរឬស្សីដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃទីតាំងក្រុមហ៊ុន។

    ដោយមានការគាំទ្រនិងសហការពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, មន្ត្រីក្រសួងរ៉ែនិងថាមពល, មន្ទីរបរិស្ថានខេត្ត, មន្ទីររ៉ែនិងថាមពលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញក្រសួងបរិស្ថានបានធ្វើការវិភាគទឹកបឋមលើសំណាកទឹកចំនួន១ទីតាំងនិងសំណាកត្រីងាប់មួយចំនួន។ ក្រុមការងារបានបន្តបំពេញភារកិច្ចរហូតដល់វេលាយប់ថ្ងៃដដែលនេះ ដើម្បីត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅចម្ងាយប្រមាណ ១០គ.ម ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញត្រីកំពុងពុលប្រកាច់មួយចំនួន និងបានយកសំណាកទឹក និងត្រីមួយចំនួនមកវិភាគបន្ត។

    សូមបញ្ជាក់ថា រដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជននៅវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ជាច្រើនក្នុងតំបន់«អូរឬស្សី» ដែលមានទីតាំងស្ថិតក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រសួងបរិស្ថានភ្លាមៗក៏បានចាត់វិធានការនិងបានបញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងតាមដានករណីនេះដើម្បីរកប្រភពបំពុល និងធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ក្នុងពេលនេះ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់នៅជិតអូរកុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របីកុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន។

    ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់តឹងរុឹងស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន ចំពោះករណីរកឃើញប្រភពបំពុលពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវៈចម្រុះគ្រប់ប្រភេទ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”